នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចលនាតស៊ូហេសបូឡារបស់លីបង់ បាននិយាយថា ខ្លួនបានកំណត់គោលដៅទីស្នាក់ការកណ្តាលនៃកងពលធំលេខ២១០នៅតំបន់ របស់កងទ័ពអ៊ីស្រាអែល នៅក្នុងបន្ទាយ Nafah ក៏ដូចជាទីស្នាក់ការកណ្តាលនៃកាំភ្លើងធំ និងកងវរសេនាធំពាសដែកនៃកងពលធំលេខ ២១០ នៅក្នុងបន្ទាយ Yarden ។
សេចក្តីថ្លែងការណ៍ បាននិយាយថា ប្រតិបត្តិការនេះ គឺដើម្បីឆ្លើយតបទៅនឹងការវាយប្រហារពេញនៅពេលយប់របស់អ៊ីស្រាអែល ទៅលើតំបន់ Bekaa ។
កាលពីយប់មិញ អ៊ីស្រាអែល បានធ្វើការវាយប្រហារផ្លូវអាកាសជាបន្តបន្ទាប់លើតំបន់ភាគខាងកើតប្រទេសលីបង់ដែលនៅឆ្ងាយពីតំបន់ព្រំដែន ដោយបានអះអាងថា បានកំណត់គោលដៅឃ្លាំងអាវុធរបស់ក្រុមហេសបូឡា។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលនិយាយថា ចាប់ពីព្រឹកថ្ងៃអង្គារនេះ គ្រាប់រ៉ុក្កែតជាង ៦០គ្រាប់ ត្រូវបានបាញ់ឆ្ពោះទៅកាន់តំបន់ខ្ពង់រាប Golan និងតំបន់ Upper Galilee ដែលគ្រប់គ្រងដោយអ៊ីស្រាអែល។
កាលពីយប់ថ្ងៃចន្ទ យន្តហោះចម្បាំងរបស់របបអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកទៅលើប្រាសាទ Qasr-Naba ក្នុងទីក្រុង Al-Beqaa និងទីប្រជុំជន Al-Nabi Shayth នៅភាគខាងត្បូងប្រទេសលីបង់ចំនួនបី លើក។