សហជីព៖ រយៈពេល១ឆ្នាំនៃអាណត្តិថ្មី រដ្ឋាភិបាលផ្តល់ដំណោះស្រាយជូនកម្មករយ៉ាងសកម្មលឿនរហ័សដែលធ្វើឱ្យគ្រប់គ្នារីករាយ និងសប្បាយចិត្ត

2024/08/21 01:29:38 am        121

ភ្នំពេញ ៖ ក្រោយពីផ្ទុះបញ្ហាធំៗ ចំនួន២នៅរោងចក្រ Y&W និងរោងចក្រផលិតស្បែកជើង R.G Footwear កាលពីអំឡុងខែមីនា ឆ្នាំ២០២៤ ដែលរាជរដ្ឋាភិបាលដោះស្រាយបានយ៉ាងមានប្រសិទ្ធភាព សហជីពបានបង្ហាញការសប្បាយចិត្ត និងសាទរជាខ្លាំងចំពោះចំពោះរាជរដ្ឋាភិបាលអាណត្តិថ្មី ដំណើរការរយៈពេល១ឆ្នាំមកនេះ បានដោះស្រាយបញ្ហាសកម្មលឿនរហ័សជូនកម្មករ។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានកត់សម្គាល់ថា ពេលមានការប្រមូលផ្តុំធ្វើបាតុកម្ម ឬកូដកម្មផ្សេង ដោយសារតែថៅរោងចក្ររត់ចោលកម្មករ បណ្តាលឱ្យកម្មករ ធ្វើបាតុកម្មឈានដល់បន្ទាត់ក្រហមយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលបានផ្តល់ដំណោះស្រាយដោយសន្តិវិធី ធ្វើឱ្យកម្មករនិយោជិតត្រជាក់ចិត្ត សប្បាយរីករាយក្នុងការទទួលយក។  

លោកថ្លែងថា៖«យើងសាទរក្នុងនាមយើងជាសហជីព គឺសាទរមែនទែន។ ក្នុងរយៈពេលប្រមាណតែ១ខែទេ រាជរដ្ឋាភិបាលក៏ដូចជាក្រសួងការងារ គឺបានដោះស្រាយបញ្ហានេះជូនបងប្អូនកម្មករ និយោជិត»។ 

លោកបន្ថែមថា មិនត្រឹមតែប៉ុណ្ណោះ យន្តការរបស់រាជរដ្ឋាភិបាល ក៏បានផ្តល់ទាំងយានជំនិះជាពិសេសគឺរថយន្តក្រុង ទាំងទឹក ទាំងអាហារ ជូនទាំងសេវាសុខភាព និងការត្រៀមសង្គ្រោះបឋមផ្សេងៗទៀត បានយ៉ាងល្អិតល្អន់ ដែលជាង២០នេះគឺលោកមិនធ្លាប់ជួប។ 

លោកប្រធានសម្ព័ន្ធសហជីពជាតិ ថ្លែងថា រយៈពេល១ឆ្នាំមកនេះ តាមការសង្គេតជាក់ស្តែង របស់លោកឃើញថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជា មន្ទីរការងារនៅទូទាំងប្រទេស បានខ្នះខ្នែងដោះស្រាយវិវាទជូនកម្មករនិយោជិតដោយយកចិត្តទុកដាក់បំផុត។ 

លោកបញ្ជាក់ថា ក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មី ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី វិវាទការងារក្នុងវិស័យកាត់ដេរស្ទើតែមិនមាន។ លោកថ្លែងថា៖«មកដល់បច្ចុប្បន្ននេះយើងឃើញថា មិនមានការធ្វើកូដកម្ម បាតុកម្មអីជាទ្រង់ទ្រាយធំណាមួយនោះទេ បើយើងប្រៀបធៀបកាលពី១០ឆ្នាំមុន គឺមានការធ្វើកូដកម្ម បាតុកម្មនោះច្រើនមែនទែន។យើងឃើញថាមកដល់បច្ចុប្បន្នេះ ប្រមាណ៩៥%ទៅហើយ ដែលយើងមានសុខុដុមរមនានៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ»។ 

ចំណែកលោក ប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករ មើលឃើញថា យន្តការនៃការដោះស្រាយរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ជូនកម្មករនិយោជិតចំពោះបញ្ហាថៅកែរោងចក្ររត់ចោល គឺលឿនរហ័សទាន់ពេលវេលា។ 

លោកបញ្ជាក់ថា៖«ឃើញមានការដោះស្រាយលឿនមែនទែន បើធៀបទៅនឹងការសង្គេតរបស់ខ្ញុំចំពោះរឿងមុនៗ ដូចច្នេះយើងឃើញទិដ្ឋភាព២ហ្នឹងវាខុសគ្នា បាទខុសគ្នា គឺថាក្រុមការងារបច្ចេកទេសរបស់ក្រសួងការងារឃើញដុតដៃដុតជើង ដោះរឿងលឿនមែនទែន។ ដូចច្នេះខ្ញុំគ្រាន់តែរំពឹងថា case ក្រោយៗទៀតដែលស្រដៀងគ្នាហ្នឹងដែរ សង្ឃឹមថា ក្រសួងការងារបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ឬក៏ធ្វើម៉េចពន្លឿនការដោះស្រាយដូចគ្នា ករណីរោងចក្រY&W ឬក៏រោងចក្រ R.G ជាដើម។»

លោក ប៉ាវ ស៊ីណា បានពិនិត្យឃើញថា កាន់តែពិសេសក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជូនក្រុមការងាររបស់ខ្លួនទៅកាន់រោងចក្រផ្ទាល់ដើម្បីធ្វើការផ្សព្វផ្សាយឱកាសការងារជូនដល់ កម្មករនិយោជិត ដែលកំពុងស្វែងរកការងារថ្មីធ្វើបន្ទាប់កន្លែងធ្វើការចាស់ត្រូវបិទទ្វារ។ 

រីឯ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ថ្លែងថា តាមការសង្គេតតាមដានរបស់លោក គឺក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តោតការយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនកម្មករនិយោជិតបានយ៉ាងរហ័ស ធ្វើយ៉ាងណាឱ្យកម្មករនិយោជិតបានទទួលអត្ថប្រយោជន៍តាមច្បាប់ការងារ។ 

លោកថ្លែងថា៖«វិវាទដែលបានកើតឡើងនៅតាមបណ្តារោងចក្រ ដូចជាថៅកែរត់ចោល ករណីភ្លើងឆេះ ឬក៏គ្រោះមហន្តរាយផ្សេងៗ និងករណីលក្ខខណ្ឌការងារទូទៅ យើងសង្គេតឃើញថា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានយកចិត្តទុកដាក់ពន្លឿនគ្រប់នីតិវិធី ធ្វើយ៉ាងណាការពារឱ្យបានអត្ថប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករនិយោជិត»។ 

លោក សំ សឿន បន្ថែមថា៖«យើងមើលឃើញថា រាល់វិវាទដែលកើតឡើងទាំងអស់ ក្រសួងការងារបានយកចិត្តទុកដាក់ដោះស្រាយវិវាទនេះបានលឿន ហើយមានប្រសិទ្ធភាព មានតម្លាភាព និងយុត្តិធម៌ ដែលធ្វើឱ្យគ្រប់ភាគីអាចទទួលយកបានដោយសប្បាយចិត្ត។ 

លោកប្រធានសហភាពពលកម្មជាតិកម្ពុជា មើលឃើញថា វិស័យការងារកាន់តែមានភាពរីកចម្រើន បន្ថែមទៀតដោយគ្រប់ភាគីពាក់ព័ន្ធទាំងអស់បានចូលរួមគោរពច្បាប់ គោរពសិទ្ធិ និងចូលរួមអនុវត្តបាននូវការទំនាក់ទំនងល្អផ្នែកវិជ្ជាជីវៈ ដើម្បីឈានទៅសម្រេចឱ្យបាននូវសហគ្រាស១ជាសហគមន៍សុខសាន្តមួយ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm