រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបឋកថាស្តីពី លក្ខណៈនៃអ្នកដឹកនាំ សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល

2024/08/21 03:53:33 am        82

ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបឋកថា ស្តីពីលក្ខណៈនៃអ្នកដឹកនាំ សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៤០៤៦នាក់, នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចែករំលែកពីសកម្មភាពចុះពិនិត្យមើលការងារនៅតាមមូលដ្ឋានសុខាភិបាលក្នុង ខេត្ត កំពង់ស្ពឺ ក្រុងព្រះសីហនុ ខេត្តកោះកុង ខេត្តប៉ៃលិន នាពេលកន្លងមក។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក៏បានបង្ហាញពីមនោសញ្ចេតនាគិតគូរបារម្ភពីសុខទុក្ខក្នុងជិវិតរស់នៅនិងការងាររបស់បុគ្គលិកសុខាភិបាលទាំងអស់ជាពិសេសអ្នករស់នៅតាមតំបន់ដាច់ស្រយាល។

ជាកិច្ចបន្ត ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកបទបាឋកថា ពីលក្ខណៈនៃអ្នកដឹកនាំដែលមានប្រសិទ្ធិភាព តម្រូវអោយអ្នកដឹកនាំម្នាក់ៗចាប់ផ្តើមដោយធ្វើការដឹកនាំខ្លួនឯងជាមុន មុននឹងឈានដល់ដឹកនាំអ្នកផ្សេង និងឈានទៅដល់ការដឹកនាំអង្គភាព។ ដើម្បីដឹកនាំខ្លួនឯងបាន អ្នកដឹកម្នាក់ៗត្រូវ (១)ស្គាល់ពីចំនុចខ្លាំងនិងចំនុចខ្សោយរបស់ខ្លួនឯងនិងចេះគ្រប់គ្រងខ្លួនឯង (២)យល់ដឹងពីសង្គម និង (៣)ចេះគ្រប់គ្រងការទំនាក់ទំនង។ អ្នកដឹកនាំត្រូវវាយតំលៃពីចរិកលក្ខណៈនៃការដឹកនាំរបស់ខ្លួនដែលអាចមានជាប្រភេទ Direct/dominance, Influence, Steadiness or Compliance។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យផ្តាំផ្ញើឱ្យអ្នកដឹកនាំនៅក្នុងស្ថាប័នសុខាភិបាលទាំងអស់បន្តហ្វឹកហាត់ ប្រើប្រាស់របៀបរបបដឹកនាំទាំង៤ប្រភេទខាងលើ ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់ខ្លួន។

ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យ មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង បានចូលរួមធ្វើបទបង្ហញពីការប្រើប្រាស់ PDIA លើបដិសណ្ឋារកិច្ចនៅមន្ទីរពេទ្យ។ បទបង្ហាញនេះបានរំលេចពីតម្រូវការចាំបាច់ នៃការរៀបចំឱ្យមានការបដិសណ្ឋារកិច្ចល្អនៅតាមមន្ទីរពេទ្យដើម្បីបង្កើនទំនុកចិត្តរបស់អ្នកជំងឺនិងក្រុមគ្រួសារ។ ក្រុមការងារមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ក៏បានទទួលធាតុចូលបន្ថែមជាច្រើនពីថ្នាក់ដឹកនាំ និងពីមន្ទីរពេទ្យផ្សេងៗទៀត ដើម្បីធ្វើការងារនេះឱ្យកាន់តែប្រសើរនាពេលខាងមុខ។

សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរៀងរាល់ថ្ងៃអង្គារ ដែលមានវត្តមាន ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីអនុប្រធានការិយាល័យថ្នាក់កណ្តាលរហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល អង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងសមាជិកក្រុមប្រឹក្សាគណៈវិជ្ជាជីវៈទាំង ៥ ចាប់តាំងពីថ្នាក់រាជធានី-ខេត្ត រហូតដល់ថ្នាក់ជាតិ៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm