ចៅក្រមកាន់តែច្រើននៅម៉ិកស៊ិកចូលរួមធ្វើកូដកម្ម ជុំវិញការផ្លាស់ប្តូរប្រព័ន្ធតុលាការ

2024/08/21 05:23:47 pm        89

ចៅក្រមតំបន់ និងចៅក្រមពហុតំបន់ជាង ១.០០០នាក់ នៅក្នុងប្រទេសម៉ិកស៊ិក បានបោះឆ្នោតដើម្បីចូលរួមធ្វើកូដកម្មនៅទូទាំងប្រទេសគ្មានកំណត់ពេល ដែលបានចាប់ផ្តើមតាំងពីថ្ងៃច័ន្ទ ទី១៩ សីហា ក្នុងពេលមានការតវ៉ាកាន់តែខ្លាំងឡើងប្រឆាំងផែនការរបស់គណបក្សកាន់អំណាចដើម្បីផ្លាស់ប្តូរប្រព័ន្ធតុលាការរបស់ប្រទេស។

សមាគមជាតិនៃអង្គចៅក្រមពហុតំបន់ និងចៅក្រមប្រចាំតំបន់ ដែលតំណាងឱ្យចៅក្រមតំបន់ និងពហុតំបន់ ប្រហែល ១.៤០០នាក់ បាននិយាយថា សមាជិករបស់ខ្លួននឹងចូលរួមធ្វើកូដកម្មនៅថ្ងៃពុធ ទី២១ សីហា នេះ បន្ទាប់ពីការបោះឆ្នោតភ្លូកទឹកភ្លូកដី កាលពីថ្ងៃចន្ទ សម្រាប់ការតវ៉ា។

កំណែទម្រង់ប្រព័ន្ធតុលាការ ដែលចៅក្រម រួមទាំងចៅក្រមតុលាការកំពូល នឹងត្រូវបានជ្រើសរើសដោយការបោះឆ្នោតគាំទ្រ គឺជាអាទិភាពកំពូលរបស់ប្រធានាធិបតី លោក Andres Manuel Lopez Obrador ដែលជិតផុតអាណត្តិ។ ទោះជាយ៉ាងណា ទីផ្សារត្រូវបានធ្វើឲ្យភ្ញាក់ផ្អើលដោយសារសំណើនេះ ក្នុងពេលមានការព្រួយបារម្ភថា ការផ្លាស់ប្តូរប្រព័ន្ធតុលាការ អាចធ្វើឲ្យបាត់បង់តុល្យភាពអំណាច ជុំវិញអំណាចប្រធានាធិបតី និងនាំទៅដល់ការដណ្តើមនយោបាយរបស់តុលាការ។

កាលពីថ្ងៃអង្គារ លោក Lopez Obrador បានចាត់ទុកកូដកម្មនេះថាខុសច្បាប់ ហើយបានលើកឡើងថា ចៅក្រមប្រព្រឹត្តអំពើពុករលួយ ខណៈលោកថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ។

សហជីពដែលបានធ្វើកូដកម្ម កាលពីថ្ងៃចន្ទ តំណាងឲ្យបុគ្គលិកតុលាការចំនួន ៥៥.០០០នាក់របស់ប្រទេសម៉ិកស៊ិក។ ពួកគេនិយាយថាកំណែទម្រង់ នឹងបញ្ចប់ផ្លូវអាជីពដែលផ្អែកលើគុណសម្បត្តិ។

កំណែទម្រង់នេះ នឹងត្រូវបានបោះឆ្នោតដោយសមាជិកសភា មកពីសភាដែលទើបជាប់ឆ្នោតថ្មីនៅខែក្រោយ ជាអំឡុងពេលនៅខែចុងក្រោយរបស់មេដឹកនាំឆ្វេងនិយម ដែលនឹងចូលកាន់តំណែង។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm