លោក Blinken បញ្ចប់ដំណើរនៅមជ្ឈិមបូព៌ា ខណៈកិច្ចព្រមព្រៀងហ្កាហ្សា នៅតែមិនទាន់សម្រេចបាន

2024/08/21 06:17:44 pm        79

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្លីងខិន (Antony Blinken) ក្នុងអំឡុងដំណើរទស្សនកិច្ចដ៏លំបាកទៅកាន់មជ្ឈិមបូព៌ា បានស្វះស្វែងជំរុញបន្ថែមនូវភាពបន្ទាន់ទៅក្នុងកិច្ចប្រឹងប្រែងដើម្បីសម្របសម្រួលបទឈប់បាញ់មួយនៅតំបន់ហ្កាហ្សា ប៉ុន្តែលោកបានចាកចេញពីតំបន់កាលពីថ្ងៃអង្គារ (២០ សីហា) ជាមួយនឹងភាពស្រពិចស្រពិលក្នុងកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលនៅតែមិនទាន់សម្រេចបាននៅឡើយ។

លោក Blinken និងអ្នកសម្រុះសម្រួលមកពីប្រទេសអេហ្ស៊ីប និងកាតា បានដាក់ក្តីសង្ឃឹមរបស់ពួកគេលើ «សំណើបំពេញចន្លោះប្រហោង» របស់សហរដ្ឋអាមេរិក ក្នុងបំណងកាត់បន្ថយគម្លាតរវាងភាគីទាំងពីរនៅក្នុងសង្រ្គាមរយៈពេល ១០ខែ បន្ទាប់ពីកិច្ចចរចាកាលពីសប្តាហ៍មុនបានផ្អាកដោយគ្មានដំណោះស្រាយ។

លោក Blinken បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង ដូហា (Doha) មុនពេលចាកចេញទៅទីក្រុងវ៉ាស៊ីនតោន វិញថា៖ កិច្ចព្រមព្រៀងនេះ «ចាំបាច់ត្រូវតែមាន ហើយវាត្រូវតែសម្រេចបាននៅប៉ុន្មានថ្ងៃខាងមុខ។ យើងនឹងធ្វើគ្រប់យ៉ាងដែលអាចធ្វើបានដើម្បីបញ្ចប់រឿងនេះ»។

មន្ត្រីជាន់ខ្ពស់របស់រដ្ឋបាលអាមេរិក ដែលធ្វើដំណើរជាមួយលោក Blinken បាននិយាយថា អាមេរិករំពឹងថាកិច្ចចរចាបទឈប់បាញ់នឹងបន្តនៅសប្តាហ៍នេះ។

បន្ទាប់ពីជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កាលពីថ្ងៃចន្ទ លោក Blinken បាននិយាយថា អ៊ីស្រាអែលបានទទួលយកសំណើនេះ ហើយបានជំរុញឱ្យក្រុមហាម៉ាស ធ្វើដូចគ្នានេះ។ ក្រុមប៉ាឡេស្ទីនមួយនេះមិនបានច្រានចោលយ៉ាងច្បាស់ទេ ប៉ុន្តែនិយាយថាខ្លួនបដិសេធលក្ខខណ្ឌដែលបានព្រមព្រៀងពីមុន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        156
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        145
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm