ការបើកដំណើរការសាលាសាកល្បងឡើងវិញដោយអនុវត្តតាមស្តង់ដារប្រតិបត្ត (SOP) និងវិធានាករ៦ចំណុច

2021/09/13 10:39:50 pm        698

ព្រះសីហនុ៖ អភិបាលរងខេត្តព្រះសីហនុ លោកស្រីប្រធានមន្ទីរអបរំយុវជន និងកីឡាខេត្ត លោកស្រីប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ អញ្ជើញត្រួតពិនិត្យការបើកឱ្យដំណើរការសាកល្បងសាលារៀនឡើងវិញ និងការអនុវត្តនីតិវិធីស្តង់ដារប្រតិបត្តិ (SOP) ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅសាលាអនុ-វិទ្យាល័យ ហ៊ុន សែន មិត្ដភាព ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។

នៅក្នុងឱកាសនោះ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថា មុនបើកដំណើរការចូលរៀន និងបង្រៀនសាកល្បងឡើងវិញនេះ តម្រូវឱ្យលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ត្រូវធ្វើសំណាកតេស្តរកមេរោគកូវីដ-១៩ ជាមុនសិន។

លោកគ្រូ អ្នកគ្រូ ត្រូវរៀបចំម៉ាស៊ីនវ៉ាស់កម្តៅ អាល់កុល ឬជែល កន្លែងលាងសម្អាតដៃ នៅតាមមុខថ្នាក់រៀន រក្សាគម្លាតសុវត្ថិភាព និងគម្លាតសង្គម នៅពេលចេញលេង មិនត្រូវឱ្យសិស្សចេញលេង​ស្រប​ពេលគ្នា ត្រូវមានថ្នាក់មួយចេញ និងថ្នាក់ផ្សេងទៀតអត់ ដើម្បីធានាដល់ការកាត់បន្ថយហានិភ័យ នៃការចម្លងជំងឺកូវីដ-១៩។

ខេត្ដមានចំណុចសំខាន់៦ ដែលត្រូវអនុវត្ដការបើកសាលារៀនសាកល្បងឡើងវិញមានដូចជា ១-ត្រូវមានការទទួលខុសត្រូវ ២-ទទួលខុសត្រូវចំពោះគ្រួសារ ៣-ទទួលខុសត្រូវចំពោះមិត្តភក្ត ៤-ទទួលខុសត្រូវចំពោះសង្គម ៥-អនុវត្តវិធានការរបស់ក្រសួងសុខាភិបាល កាណែនាំ “៣.ការពារ និង៣.កុំ” របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និង៦-ត្រូវចាត់ទុកអ្នកនៅជុំវិញខ្លួន​យើងជាជន​សង្ស័យកូវីដ-១៩ ទើបលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ មិនមានការឆ្លងជំងឺកូវីដ-១៩។

លោក បន្ដថា យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា ស្តីពីការបង្រៀន និងរៀនតាមបណ្តុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនក្នុងភូមិ សាស្ត្រខេត្តព្រះសីហនុ ដែលមានហានិភ័យទាប ដើម្បីបើកសាលាសាកល្បងឡើងវិញ រដ្ឋបាលខេត្តព្រះសីហនុ បានជ្រើសរើស​យកសាលា ដែលមានសុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់បានល្អ ធ្វើការបើកដំណើរ​ការសាកល្បងបង្រៀន និងរៀនឡើងវិញដោយផ្តោតសំខាន់លើថ្នាក់ទី៩ និងថ្នាក់ទី១២ សរុបចំនួន ៥សាលា នៅតាមក្រុង-ស្រុកទាំង៥ នៃខេត្តព្រះសីហនុ និងឈានទៅបើកសាលាផ្សេងៗទៀត​ក្នុងខេត្តព្រះសីហនុ។

ការជ្រើសរើសបើកដំណើរការសាកល្បងសាលាទាំង៥ មានដូចជា ១.អនុ-វិទ្យាល័យ ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ ២.អនុវិទ្យាល័យព្រែកស្វាយ ក្រុងកោះរ៉ុង ៣.វិទ្យាល័យកែវផុស ស្រុកស្ទឹងហាវ ៤.អនុវិទ្យាល័យទួលកែវ ស្រុកព្រៃនប់ និង៥.អនុវិទ្យាល័យស្ទឹងសំរោង ស្រុកកំពង់សីលា។ ការបើកសាលាសាកល្បងឡើងវិញនៅសាលាអនុ-វិទ្យាល័យ ហ៊ុន សែន មិត្តភាព ថ្ងៃនេះ មានសរុបចំនួន ២២ថ្នាក់ មានលោកគ្រូ អ្នកគ្រូសរុប ចំនួន ៥៣នាក់ សិស្សថ្នាក់ទី១២ សរុបចំនួន ១៩៥នាក់ សិស្សថ្នាក់ទី៩ មានសរុបចំនួន ២៤៨នាក់ ៕

អត្ថបទ ៖ ប៊ុនថា

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        24
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        97
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm