ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានត្អូញត្អែរពីស្ថានភាពលំបាកខ្លាំងនៅក្នុងតំបន់ភាគខាងកើតនៃទីក្រុង Donetsk និងតំបន់ផ្សេងទៀត ខណៈកងកម្លាំងរុស្ស៊ី បង្កើនកិច្ចខិតខំប្រឹងប្រែងបន្តសង្រ្គាមរបស់ខ្លួន ។

អំឡុងចុះពិនិត្យស្ថានភាពនៅក្នុងរោងចក្រមួយ លោកបាននិយាយថា ស្ថានភាពនៅសមរភូមិជួរមុខភាគខាងកើតរបស់អ៊ុយក្រែន នៅជិតមជ្ឈមណ្ឌលដឹកជញ្ជូនភស្តុភារយុទ្ធសាស្ត្រ ផូក្រូវស៍ (Pokrovsk) និងនៅជិតតំបន់តូរ៉េតស៍(Toretsk) ក៏ក៏កំពុងជួបការពិបាកខ្លាំងដែរ។

លោកប្រធានាធិបតីអ៊ុយក្រែន រូបនេះ បានអំពាវនាវរកយន្តហោះចម្បាំង និងអាវុធជាថ្មីទៀតពីប្រទេសជាសម្ព័ន្ធមិត្ត។
ក្រុមមេដឹកនាំលោកខាងលិចនិយាយថា ខ្លួននឹងមិនបញ្ជូនអាវុធនិងយន្តហោះចំបាំងតាមបំណងអ៊ុយក្រែនទេ ព្រោះបារម្ភថាជម្លោះនឹងរីកកាន់តែធំ។
នាយសេនាធិការរបស់ប្រទេសអ៊ុយក្រែនបាននិយាយនៅលើបណ្ដាញសង្គម Facebook ថាការប៉ះទង្គិចគ្នាចំនួន ១៤លើក ត្រូវបានរាយការណ៍នៅក្នុងតំបន់ តូរ៉េតស៍ (Toretsk) និង ៣៤លើក នៅក្នុងតំបន់ ផូក្រូវស៍ ( Pokrovsk) ចាប់តាំងពីការចាប់ផ្តើមការវាយលុករបស់រុស្ស៊ី៕