លោក ពូទីន ចុះត្រួតពិនិត្យកងទ័ព ឆេតឈ្នី ដែលត្រៀមប្រយុទ្ធទប់ទល់នឹងអ៊ុយក្រែន

2024/08/21 07:08:18 pm        199

វិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) និងមេដឹកនាំតំបន់ ឆេតឈ្នី (Chechen) លោក រ៉ាមហ្សាន កាឌីរ៉ូវ (Ramzan Kadyrov) កាលពីថ្ងៃអង្គារ (២០ សីហា) បានត្រួតពិនិត្យកងទ័ព និងអ្នកស្ម័គ្រចិត្តរបស់ ឆេតឈ្នី ត្រៀមប្រយុទ្ធជាមួយអ៊ុយក្រែន ដែលជាដំណើរលើកដំបូងរបស់លោក ពូទីន ក្នុងរយៈពេល ១៣ឆ្នាំទៅកាន់សាធារណរដ្ឋ កូកាសខាងជើង (North Caucasus) មួយនេះ។

ដំណើរត្រួតពិនិត្យមិនធ្លាប់មានពីមុនមកទៅកាន់សាធារណរដ្ឋដែលមានជនជាតិមូស្លីមភាគច្រើននៅក្នុងផ្នែកមួយរបស់រុស្ស៊ីនេះ បានកើតឡើងនៅពេលដែលទីក្រុងមូស្គូ បន្តប្រយុទ្ធដើម្បីរុញច្រានកងកម្លាំងអ៊ុយក្រែនចេញពីតំបន់ Kursk របស់ខ្លួន រយៈពេលពីរសប្តាហ៍បន្ទាប់ពីពួកគេបានសម្រុកចូលព្រំដែននៅក្នុងការវាយលុកដ៏ធំបំផុតលើរុស្ស៊ី ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។

លោក ពូទីន បានថ្លែងលើកទឹកចិត្តទាហាននៅសាកលវិទ្យាល័យកងកម្លាំងពិសេសរុស្ស៊ី ដែលជាសាលាបណ្តុះបណ្តាលនៅឆេតឈ្នី និងជំរុញឱ្យពួកគេការពារជាតិមាតុភូមិ និងបង្កើនភាពក្លាហានក្នុងការប្រយុទ្ធ។ លោក កាឌីរ៉ូវ បានប្រាប់លោក ពូទីន នៅក្នុងកិច្ចប្រជុំដាច់ដោយឡែកមួយកាលពីថ្ងៃអង្គារថា ឆេតឈ្នីបានបញ្ជូនទាហានជាង ៤៧.០០០នាក់ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមដើម្បីប្រយុទ្ធប្រឆាំងនឹងអ៊ុយក្រែន រួមទាំងអ្នកស្ម័គ្រចិត្តប្រហែល ១៩.០០០នាក់ផងដែរ។

ការកាន់កាប់ណាមួយរបស់បរទេសលើទឹកដីរុស្ស៊ី គឺជារឿងដ៏អាម៉ាស់សម្រាប់លោក ពូទីន និងកងទ័ពរបស់លោក បើទោះបីជាកងកម្លាំងរុស្ស៊ី នៅតែបន្តវាយរុលបន្តិចម្តងៗដោយមានស្ថិរភាពនៅលើសមរភូមិជួរមុខនៅភាគខាងកើតអ៊ុយក្រែនក៏ដោយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        152
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        141
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm