តម្រូវការថាមពលនៅរដ្ឋតិចសាស់ របស់អាមេរិក ឡើងខ្ពស់ខ្លាំងដោយសារតែរលកកម្ដៅ

2024/08/21 07:11:19 pm        137

តម្រូវការថាមពលក្នុងរដ្ឋ តិចសាស់ (Texas) របស់សហរដ្ឋអាមេរិក បានកើនឡើងខ្ពស់ខ្លាំងបំផុតក្នុងកំណត់ត្រាកាលពីថ្ងៃអង្គារ (២០ សីហា) ខណៈដែលលំនៅឋាន និងអាជីវកម្មនានាបានបង្កើនការប្រើប្រាស់ម៉ាស៊ីនត្រជាក់ដើម្បីគេចពីរលកកម្ដៅដ៏ខ្លាំងក្លានៅទូទាំងរដ្ឋ។

កំណើននៃចំនួនប្រជាជននៅរដ្ឋតិចសាស់ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ និងតួនាទីរបស់រដ្ឋជាមជ្ឈមណ្ឌលសម្រាប់ឧស្សាហកម្មដែលពឹងផ្អែកលើថាមពលច្រើនបំផុត រួមទាំងជាមជ្ឈមណ្ឌលសម្រាប់ទិន្នន័យ និងការសន្សំកាក់គ្រីបតូ (Cryptocurrency Mining) បានបង្កើនតម្រូវការថាមពលយ៉ាងខ្លាំង និងជំរុញភាពតានតឹងលើបណ្តាញផ្គត់ផ្គង់អគ្គិសនីដែលងាយរងគ្រោះរបស់រដ្ឋ។

បន្ទាប់ពីបំបែកកំណត់ត្រានៃតម្រូវការខ្ពស់បំផុតជាច្រើនដងក្នុងខែមេសា និងឧសភា តម្រូវការថាមពលខ្ពស់បំផុតនៃរដ្ឋតិចសាស់ បានឈានដល់កម្រិតបឋមជាង ៨៥.៥០០ មេហ្គាវ៉ាត់ (MW) កាលពីថ្ងៃអង្គារ ដែលខ្ពស់ជាងកំណត់ត្រាពីមុនក្នុងខែសីហា ឆ្នាំ២០២៣ នេះបើយោងតាមក្រុមប្រឹក្សាភាពជឿជាក់នៃអគ្គិសនីរដ្ឋតិចសាស់។

ក្រុមប្រឹក្សា ដែលប្រតិបត្តិការភាគច្រើនលើបណ្តាញអគ្គិសនីសម្រាប់អតិថិជន ២៧លាននាក់នេះនិយាយថា ខ្លួនរំពឹងថាតម្រូវការនឹងបន្ធូរបន្ថយបន្តិចនៅថ្ងៃពុធ (២១ សីហា) នេះ ហើយបណ្តាញថាមពលកំពុងដំណើរការជាធម្មតាដោយមានការផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់បំពេញតម្រូវការដែលរំពឹងទុក។

ថាមពល ១មេហ្គាវ៉ាត់អាចផ្គត់ផ្គង់ដល់លំនៅឋាន ៨០០ខ្នងនៅថ្ងៃធម្មតា ប៉ុន្តែអាចបានត្រឹមតែ ២៥០ខ្នងប៉ុណ្ណោះនៅថ្ងៃរដូវក្តៅក្នុងរដ្ឋតិចសាស់ នៅពេលដែលមនុស្សម្នាសម្រុកបើកម៉ាស៊ីនត្រជាក់៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        10
តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        12
ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm        9

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង

2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm