អ៊ីរ៉ង់ នឹងមិនចាត់វិធានការប្រញាប់ប្រញាល់សងសឹកអ៊ីស្រាអែល ចំពោះការសម្លាប់មេដឹកនាំនយោបាយហាម៉ាសទេ

2024/08/21 07:19:37 pm        180

យោងតាមអ្នកនាំពាក្យរបស់អង្គភាពឆ្មាំបដិវត្តន៍ឥស្លាម (IRGC) បានឱ្យដឹងថា ការសន្យាសងសឹករបស់អ៊ីរ៉ង់លើអ៊ីស្រាអែលចំពោះការសម្លាប់មេដឹកនាំនយោបាយរបស់ក្រុមហាម៉ាសលោក Ismail Haniyeh ក្នុងទីក្រុងតេអេរ៉ង់ នឹងប្រើពេលយូរទៀត។

អ្នកនាំពាក្យរបស់អង្គភាពឆ្មាំបដិវត្តន៍ឥស្លាមលោក អាលី មហាម៉ាដ ណាអេនី(Ali Mohammad Naeini) ត្រូវបានដកស្រង់សម្ដីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា ពេលវេលាគឺនៅខាងយើង ហើយរយៈពេលរង់ចាំសម្រាប់ការឆ្លើយតបនេះអាចត្រូវអូសបន្លាយពេលយូរ។

នៅក្នុងបទសម្ភាសន៍មួយនៅរដ្ឋធានីអ៊ីរ៉ង់កាលពីថ្ងៃអង្គារសប្ដាហ៍នេះ លោក ម៉ូសិន រ៉េហ្សាអ៊ី (Mohsen Rezaee) អតីតអគ្គមេបញ្ជាការនៃអង្គភាពឆ្មាំបដិវត្តន៍ឥស្លាម បានប្រាប់ទូរទស្សន៍ CNN ថា សកម្មភាពរបស់អ៊ីរ៉ង់ នឹងត្រូវបានគណនាយ៉ាងច្បាស់លាស់ ។

មជ្ឈិមបូព៌ាមានការប្រុងប្រយ័ត្នខ្ពស់ចាប់តាំងពីការធ្វើឃាតលោក Haniyeh កាលពីខែមុនក្នុងទីក្រុង តេអេរ៉ង់ ដែលបានកើតឡើងមួយថ្ងៃបន្ទាប់ពីមេបញ្ជាការក្រុមហេសូឡា លោក ហ្វូះអាដ សុកឺ ( Fu'ad Shukr ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសក្នុងទីក្រុង បេរូត (Beirut) ។

អ៊ីស្រាអែលបានទទួលខុសត្រូវលើការសម្លាប់លោក សុកឺ ប៉ុន្តែពុំបានបញ្ជាក់ឬបដិសេធការជាប់ពាក់ព័ន្ធរបស់ខ្លួនក្នុងការស្លាប់របស់លោក Haniyeh ទេ។ ប្រភពដែលដឹងពីបញ្ហានេះ បានប្រាប់ ទូរទស្សន៍ CNN នៅដើមខែនេះថា លោក Haniyeh ត្រូវបានសម្លាប់ដោយប្រើគ្រឿងផ្ទុះដែលត្រូវបានដាក់បង្កប់ដោយសម្ងាត់នៅក្នុងផ្ទះសំណាក់ដែលលោកស្នាក់នៅ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        199
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        186
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm