ក្រសួងពាណិជ្ជកម្មចិន រិះគន់ការយកពន្ធដ៏អយុត្តិធម៌របស់សហភាពអឺរ៉ុប លើរថយន្តអគ្គិសនី

2024/08/21 09:54:49 pm        529

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បាននិយាយកាលពីថ្ងៃអង្គារ (២០ សីហា) ថា ប្រទេសចិន ប្រឆាំងនឹងផែនការរបស់គណៈកម្មការអឺរ៉ុបក្នុងការដាក់ពន្ធនាំចូលរហូតដល់ ៣៦,៣ភាគរយ លើរថយន្តអគ្គិសនីរបស់ចិន (EVs) ហើយនឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិន។

កាលពីខែមុន គណៈកម្មការអឺរ៉ុបបានដាក់ពន្ធបន្ថែមបណ្តោះអាសន្នរហូតដល់ ៣៧,៦ភាគរយលើក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន បន្ទាប់ពីខ្លួនបានចាប់ផ្តើមការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធនលើរថយន្តអគ្គិសនីរបស់ចិន ក្នុងខែតុលា ឆ្នាំ២០២៣។ កាលពីថ្ងៃអង្គារ គណៈកម្មការនេះបានចេញផ្សាយសេចក្តីព្រាងផែនការដើម្បីធ្វើឱ្យពន្ធគយទាំងនោះមានភាពច្បាស់លាស់នៅអត្រាការកែប្រែបន្តិចបន្តួច ជាកម្មវត្ថុនៃការយល់ព្រមពីបណ្ដារដ្ឋសមាជិកសហភាពអឺរ៉ុប។

តាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនោះលើកឡើងថា ដំណើរការស៊ើបអង្កេតប្រឆាំងការឧបត្ថម្ភធនរបស់គណៈកម្មការអឺរ៉ុបលើរថយន្ត EV របស់ចិន មិនគោរពតាមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោកទេ និងជាសកម្មភាព «ប្រកួតប្រជែងមិនស្មើភាព» ក្រោមរូបភាពនៃ «ការប្រជែងដោយយុត្តិធម៌» ដែលអឺរ៉ុបបានអះអាង។

អ្នកនាំពាក្យបន្តថា ការអនុវត្តដ៏ខុសឆ្គងរបស់គណៈកម្មការអឺរ៉ុបនឹងរំខានដល់ស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តពិភពលោក និងប៉ះពាល់ដល់ផលប្រយោជន៍អ្នកប្រើប្រាស់អឺរ៉ុប ដោយបន្ថែមថានេះក៏នឹងធ្វើឱ្យខូចដល់ការផ្លាស់ប្តូរទៅរកភាពបៃតងរបស់សហភាពអឺរ៉ុប និងកិច្ចសហប្រតិបត្តិការជាសកលក្នុងការដោះស្រាយបម្រែបម្រួលអាកាសធាតុផងដែរ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm