លោក Netanyahu និយាយថា កិច្ចព្រមព្រៀងឈប់បាញ់ ប្រហែលជាមិនកើតឡើងទេ

2024/08/21 10:32:13 pm        46

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអង្គារ (ទី២០ ខែសីហា) បានប្រាប់ក្រុមគ្រួសារចំណាប់ថ្នូរថា កិច្ចព្រមព្រៀងបទឈប់បាញ់ អាចនឹងមិនសម្រេចបាននោះទេ ហើយថា យោធាអ៊ីស្រាអែល នឹងមិនបោះបង់ចោលនោះទេនូវការគ្រប់គ្រងលើព្រំដែនតំបន់ហ្កាហ្សា-អេហ្ស៊ីប ដែលជាតម្រូវការដ៏សំខាន់របស់ក្រុមសកម្មប្រយុទ្ធហាម៉ាស។

ក្រុម Hostages Families Forum (វេទិកាគ្រួសារចំណាប់ថ្នូរ) បានដកស្រង់សម្តីរបស់លោក Netanyahu ដែលនិយាយថា អ៊ីស្រាអែល «ទោះស្ថិតក្នុងក្រោមកាលៈទេសៈណាក៏ដោយ នឹងមិនចាកចេញពីអ័ក្ស Philadelphia និងច្រករបៀង Netzer» ជាដាច់ខាត ហើយប្រាប់ថា លោក «មិនប្រាកដ» ថា កិច្ចព្រមព្រៀងមួយ អាចនឹងត្រូវបានឈានដល់ដែរ ឬយ៉ាងណានោះទេ។ ក្រុមនេះបានចោទប្រកាន់លោក Netanyahu ថា បានបដិសេធរាល់កិច្ចព្រមព្រៀងចំណាប់ថ្នូរទាំងអស់។

តាមរយៈការបង្ហោះតាមបណ្ដាញសង្គមក្រុមនេះ បានឲ្យដឹងថា៖ «គ្មានក្ដីសង្ឃឹម និងគ្មានវីរភាព ក្នុងជំហររឹងមាំដែលនឹងនាំឲ្យមានការស្លាប់បន្តទៀតនៃអ្នកដែលត្រូវចាប់ពង្រត់ទាំងអស់នោះទេ។ រដ្ឋាភិបាលអ៊ីស្រាអែលបានបោះបង់ចោលអ្នកដែលត្រូវបានចាប់ជាចំណាប់ថ្នូរ នៅថ្ងៃទី៧ ខែតុលា ហើយឥឡូវនេះកំពុងបោះបង់ចោលពួកគេរៀងរហូត»។

គួរបញ្ជាក់ថា រដ្ឋបាលរបស់លោក Joe Biden បាន និងកំពុងជំរុញដល់សំណើរួមបញ្ចូលគ្រប់យ៉ាង ចំពេលមានក្តីសង្ឃឹមថា កិច្ចព្រមព្រៀងមួយអាចនឹងត្រូវសម្រេចបាន នៅចុងសប្តាហ៍នេះ។ បន្ទាប់ពីលោក Netanyahu បានប្រកាសកាលពីថ្ងៃចន្ទថា អ៊ីស្រាអែលអាចទទួលយកផែនការនេះជាគោលការណ៍ ក្រុមហាម៉ាស បានចេញសេចក្តីថ្លែងការណ៍មួយដោយច្រានចោលផែនការនេះថា លើសពីបញ្ជីនៃការទាមទាររបស់អ៊ីស្រាអែលបន្តិច។ ប៉ុន្មានម៉ោងក្រោយមក ប្រធានាធិបតីអាមេរិក លោក Biden បានចោទប្រកាន់ក្រុមហាម៉ាសថា «មិនគាំទ្រ» កិច្ចព្រមព្រៀង៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        179
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        166
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm