គណបក្ស Golkar របស់ឥណ្ឌូនេស៊ី បានត្រៀមជ្រើសរើសសម្ព័ន្ធមិត្តលោក Jokowi ជាប្រធានថ្មី

2024/08/21 10:37:28 pm        37

Golkar ដែលជាគណបក្សនយោបាយធំទី២ របស់ប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេរំពឹងថា នឹងធ្វើពិធីតែងតាំងសម្ព័ន្ធមិត្តដ៏សំខាន់របស់ប្រធានាធិបតីលោក Joko Widodo (Jokowi) ជាប្រធានថ្មី នៅថ្ងៃពុធ (ទី២១ ខែសីហា) នេះ ជាការសម្រេចដែលសមាជិកគណបក្សនិយាយថា អាចធ្វើឲ្យប្រធានាធិបតីដែលជិតផុតអាណត្តិ អាចរក្សាឥទ្ធិពលរបស់ខ្លួន បន្ទាប់ពីលោកបានចុះចេញពីតំណែង ក្នុងខែតុលា។

សមាជិករបស់គណបក្សរ Golkar ២នាក់ បានប្រាប់សារព័ត៌មាន Reuters ថា លោក Bahlil Lahadalia ជារដ្ឋមន្ត្រីថាមពលដែលទើបតែងតាំងថ្មី និងជាដៃស្តាំរបស់លោកប្រធានាធិបតី ត្រៀមជាស្រេចហើយ ក្នុងការត្រូវបានបញ្ជាក់ថា ជាប្រធានគណបក្ស ក្នុងយុគសម័យរបស់លោក Suharto បន្ទាប់ពីរូបលោកត្រូវបានអនុម័តជាបេក្ខជនតែម្នាក់ឯង។

សមាជិកជាន់ខ្ពស់របស់គណបក្ស គឺលោក Ace Hasan Syadzily បាននិយាយថា៖ «ប្រធានតមាតំបន់ទាំងអស់ បានប្រកាសពីការគាំទ្ររបស់ពួកគេ ចំពោះលោក Bahlil។ នៅរសៀលនេះ យើងនឹងប្រកាសជាផ្លូវការថា លោកជាប្រធានថ្មី»។

ដើមឡើយ គណបក្ស Golkar គ្រោងនឹងរៀបចំសមាជប្រចាំឆ្នាំរបស់ខ្លួន នៅក្នុងខែធ្នូ ប៉ុន្តែការលាលែងដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោក Airlangga Hartarto ពីតំណែងប្រធាននេះ កាលពីចុងសប្តាហ៍មុន បានឃើញព្រឹត្តិការណ៍នេះត្រូវបានធ្វើលឿនជាងកាលកំណត់។ កិច្ចប្រជុំរយៈពេល ២ថ្ងៃ នឹងបញ្ចប់នៅថ្ងៃទី២១ ខែសីហានេះ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm