កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានសម្លាប់ក្រុមសកម្មប្រយុទ្ធប្រមាណ ៤០នាក់ នៅទីក្រុងរ៉ាហ្វា ភាគខាងត្បូងតំបន់ហ្កាហ្សាស្ទ្រីប តាមរយៈការប្រយុទ្ធនៅកៀកគ្នាបំផុត និងការវាយប្រហារតាមអាកាស។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា កងទ័ពរបស់ IDF កំពុងបន្តប្រតិបត្តិការកំណត់គោលដៅនៅក្នុងតំបន់ Tel al-Sultan នៃទីក្រុងរ៉ាហ្វា ដោយកត់សម្គាល់ថា នៅក្នុងប្រតិបត្តិការមួយ កងទ័ពរបស់ខ្លួន បានកំណត់អត្តសញ្ញាណ «ក្រុមភេរវករ» ប្រដាប់ដោយកាំភ្លើងដាក់គងលើស្មាបាញ់គ្រាប់ រ៉ុក្កែត នៅក្នុងមូលដ្ឋានយោធា ដែលត្រូវបានវាយប្រហារជាបន្តបន្ទាប់ដោយកងទ័ពអាកាសអ៊ីស្រាអែល (IAF) ។
កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថា ការវាយប្រហាររបស់កងទ័ពអាកាសអ៊ីស្រាអែល ក៏បានកំណត់គោលដៅទៅលើក្រុមសកម្មប្រយុទ្ធពីរនាក់ ដែលបានចេញពីផ្លូវរូងក្រោមដីភេរវកម្ម ហើយបានព្យាយាមដាក់ឧបករណ៍បំផ្ទុះ នៅជិតកងទ័ពជើងគោក ដោយបានសម្លាប់ពួកគេនៅក្នុងដំណើរការនេះ។
ការវាយលុកនេះ គឺជាផ្នែកមួយនៃប្រតិបត្តិការទ្រង់ទ្រាយធំរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស ដែលបានចាប់ផ្តើម ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាសលើភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដែលបានបណ្តាលឲ្យមនុស្សប្រហែល ១.២០០នាក់ បានស្លាប់ និងប្រហែល ២៥០នាក់ ត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរ។