សេចក្តីព្រាងផែនការមេសម្រាប់ការដាក់កន្លែងផលិតថាមពលត្រឹមឆ្នាំ ២០៤២ ពិចារណាលើការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរទាំងធំ និងតូចថ្មីចំនួន ១១ បន្ថែមពីលើកន្លែងដែលមានស្រាប់ និងកំពុងសាងសង់។
សេចក្តីព្រាងផែនការមេនេះ ត្រូវបានបង្ហាញកាលពីថ្ងៃអង្គារសម្រាប់ការពិភាក្សាជាសាធារណៈ។ ឧបសម្ព័ន្ធនៃឯកសារព្រាង បង្ហាញថា រោងចក្រថាមពលនុយក្លេអ៊ែរថ្មី នឹងត្រូវសាងសង់នៅតំបន់ Rostov, Sverdlovsk, Chelyabinsk, Tomsk, Primorsky, Krasnoyarsk និងតំបន់ Khabarovsk និងនៅតំបន់ចុងខាងកើតប្រទេសរុស្ស៊ី គឺតំបន់ Chukotka និង Yakutia។
យោងតាមសេចក្តីព្រាងឯកសារនេះ សមត្ថភាពដំឡើងរបស់រោងចក្រថាមពលនុយក្លេអ៊ែររុស្ស៊ីទាំងអស់គឺឈានដល់៣៤.៥៧៦ មេហ្គាវ៉ាត់ ដែលនឹងស្មើនឹង ១២,៣% នៃសមត្ថភាពដំឡើងសរុបរបស់រោងចក្រថាមពលនៅក្នុងប្រទេសនេះ។ បរិមាណថាមពល នឹងមាន ៤៥.៨៤១ មេហ្គាវ៉ាត់ ឬ ១៥,៩ % នៅឆ្នាំ ២០២៤ ធៀបនឹង ២៩.៥៤៣ មេហ្គាវ៉ាត់ (១១,៩%) នៃសមត្ថភាពដំឡើងរបស់រោងចក្រថាមពលនុយក្លេអ៊ែររុស្ស៊ី គិតត្រឹមដើមឆ្នាំនេះ។
សមត្ថភាពដំឡើងរបស់រោងចក្រថាមពលខ្យល់ និងថាមពលព្រះអាទិត្យ គឺឈានដល់ ៧,៦% នៃសមត្ថភាពដំឡើងសរុប នៅក្នុងប្រទេសនេះចំនួន ២២.៦៥៨.៩ មេហ្គាវ៉ាត់ នៅចុងឆ្នាំ ២០៤២។