អ្នកនាំពាក្យបដិសេធព័ត៌មានថាមានករណី ព័ទ្ធផ្ទះសម្ដេច ស ខេង និងឯកឧត្តម ស សុខា

2024/08/21 11:14:58 pm        816

ភ្នំពេញ៖ លោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសបដិសេធដាច់អហង្ការ ចំពោះ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​មិន​ពិត ថាមានករណីសម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យព័ន្ធផ្ទះសម្ដេចក្រឡាហោម ស ខេង និង​ផ្ទះឯកឧត្តម ស សុខា ពាក់ព័ន្ធនឹងការមិនគាំទ្រគម្រោង CLV ។

អ្នកនាំពាក្យ បានចាត់ទុកព័ត៌មាននេះ គឺជាព័ត៌មានមិនពិត មានការរៀបចំ​សេណារ៉េយូ​មួល​បង្កាច់ ខុសពីការពិត ដែលមានចរិតបម្រើគោលបំណង ដ៏ពិសពុលជ្រុលនិយម របស់ខ្លួន ក្នុង​ការ​បំបែក​បំបាក់សាមគ្គីភាព ឯកភាពផ្ទៃក្នុងយ៉ាងរឹងមាំ ពិសេសក្នុងចេតនាបង្កើតឲ្យមានការភ័ន្តច្រឡំ និង​មន្ទិលសង្ស័យមកលើគោលជំហរ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងដឹកនាំប្រទេស និងការពារ​ផល​ប្រយោជន៍​ជាតិ និងប្រជាជន ។

លោក រ៉េន រតនៈ បានបញ្ជាក់ថា គ្មានការឃុំឃាំងខ្លួនសម្ដេចក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជនកម្ពុជា និងឯកឧត្តម ស សុខា នៅក្នុងគេហដ្ឋានដូចកាផ្សព្វផ្សាយនោះឡើយ ដោយ​សម្ដេច ស ខេង និងឯកឧត្តមអភិសន្តិបណ្ឌិត មានសិទ្ធិសេរី​ភាព​ពេញ​លេញ​ក្នុង​បេសកកម្ម​ការងារ​បម្រើជាតិ និងប្រជាជនប្រក្រតី ។

អ្នកនាំពាក្យ បានបន្ថែមថា មជ្ឈដ្ឋានប្រឆាំងជ្រុលនិយមទាំងក្នុង និងក្រៅប្រទេស​តែងតែ​បាន​ប្រើ​ប្រាស់​វិធី​សាស្ត្រដដែលៗ បង្កប់ដោយល្បិតពុតត្បុតនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បី​ប៉ុនប៉ងបំបែកបំបាក់សាមគ្គីផ្ទៃក្នុង របស់ថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់​ដឹកនាំ​បន្ត​វេន​របស់​រាជ​រដ្ឋាភិបាលកម្ពុជា ។

លោកបានគូសបញ្ជាក់ថា តែយ៉ាងណា ទាំងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំបន្តវេន នៅ​តែបន្តរក្សាបាននូវឯកភាព និងសាមគ្គីភាពផ្ទៃក្នុងយ៉ាងរឹងមាំ តាមរយៈការ​តម្កល់​ឧត្តម​ប្រយោជន៍​រួម ក្នុងបុព្វហេតុជាតិ និងប្រជាជន ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        39
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        113
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        267

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME

2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm