បាល់ទាត់៖ ក្រុមបាល់ទាត់ Al Hilal មកពីអារ៉ាប៊ីសាអ៊ូឌីតបានក្លាយជាក្លិបមុនគេដែលកក់កៅអីនៅវគ្គ ៨ក្រុមចុងក្រោយ AFC Champions League បន្ទាប់ពីយកឈ្នះក្លិបអ៊ីរ៉ង់ Esteghlal ២-០ យប់ថ្ងៃចន្ទម្សិលមិញ។

គ្រាប់បាល់របស់ Bafetimbi Gomis និង Salem Al Dawsari រកបានម្នាក់មួយគ្រាប់ក្នុងតង់ទីនីមួយៗ ដែលមានន័យថា Al Hilal ឈានឡើងវគ្គ ៨ក្រុមចុងក្រោយនៅ ACL នេះជាលើកទី៥ ក្នុង ៨រដូវកាលចុងក្រោយ។ ស្របពេលដែលក្រុមរបស់លោក Leonardo Jardim ឈានទៅវគ្គបន្តនោះ បរាជ័យរបស់ Esteghlal ក៏បានបញ្ចប់ក្តីសង្ឃឹមរបស់ពួកគេ ក្នុងការស្វែងរកជើងឯកក្លិបកំពូលអាស៊ីនេះតាំងពីឆ្នាំ១៩៩១៕
អត្ថបទ៖នាង សុភាវុធ