មេដឹកនាំគណបក្សដែលកំពុងគ្រប់គ្រងអំណាច លោក Han Dong-hoon បាននិយាយនៅថ្ងៃពុធនេះថា លោក នឹងជំរុញឲ្យកែប្រែច្បាប់ចារកម្មបច្ចុប្បន្ន ដើម្បីដាក់ទណ្ឌកម្មប្រជាជនចំពោះការលាតត្រដាងការសម្ងាត់របស់រដ្ឋ មិនត្រឹមតែចំពោះ «ប្រទេសជាសត្រូវ» ប៉ុណ្ណោះទេ ប៉ុន្តែ ប្រទេសក្រៅទាំងអស់»។
លោក Han មកពីគណបក្សអំណាចប្រជាជន (PPP) បានធ្វើការអត្ថាធិប្បាយក្នុងអំឡុងពេលជជែកដេញដោលដែលធ្វើឡើងនៅរដ្ឋសភា ដោយនិយាយថា លោកក៏នឹងជំរុញឲ្យស្តារសិទ្ធិរបស់សេវាស៊ើបការណ៍ជាតិ ក្នុងការស៊ើបអង្កេតការសង្ស័យថា មានការរំលោភច្បាប់ប្រឆាំងកុម្មុយនីស្ត។
លោកបន្តថា កិច្ចការទាំងពីរ នឹងត្រូវអនុវត្តជាផ្នែកមួយនៃគោលនយោបាយរបស់គណបក្សនេះ។
លោក Han បាននិយាយដោយសំដៅលើច្បាប់ចារកម្មបច្ចុប្បន្នរបស់ប្រទេសកូរ៉េខាងត្បូង ដែលដាក់ទណ្ឌកម្មលើទង្វើនៃការបញ្ជូនការសម្ងាត់របស់រដ្ឋ ទៅឲ្យ «ប្រទេសជាសត្រូវ»ថា «មិនមានប្រទេសណាមួយនៅលើពិភពលោក ដែលដាក់ទណ្ឌកម្មមនុស្សតែដែលធ្វើចារកម្មសម្រាប់ប្រទេសជាសត្រូវនោះទេ។
លោកបានថ្លែងថា៖«យើងមិនអាចការពារផលប្រយោជន៍ជាតិរបស់យើង បានត្រឹមត្រូវទេ។