ភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា នារដូវមូសុង នៅតំបន់ភាគខាងកើតប្រទេសបង់ក្លាដែស បានបង្កជាទឹកជំនន់ធំ ដែលប៉ះពាល់ដល់មនុស្សយ៉ាងហោចណាស់ ២០០.០០០នាក់។
រូបភាពពីវីដេអូ កាលពីថ្ងៃអង្គារ (ទី២០ ខែសីហា) បានបង្ហាញឲ្យឃើញពីតំបន់ជាច្រើន នៅទីក្រុង Comilla និង Feni ត្រូវបានលិចលង់ក្នុងទឹកជំនន់។ នៅទីក្រុង Feni គេឃើញអ្នកស្រុកត្រូវបានជម្លៀសចេញជាមួយនឹងរបស់របររបស់ពួកគេ តាមទូក និងតាមមធ្យោបាយដឹកជញ្ជូនបណ្តោះអាសន្នផ្សេងទៀត។
យោងតាមការិយាល័យឧតុនិយម ក្នុងតំបន់ បានឲ្យដឹងថា ត្រឹមទីក្រុង Feni តែមួយ បានកត់ត្រាទឹកភ្លៀងកម្រិត ១៨៦មីលីម៉ែត្រ ហើយទីក្រុងជិតខាង Parashuram មានក្រិតទឹកភ្លៀង ៣០០មីលីម៉ែត្រ៕