ក្រសួងការងារ៖ ពិព័រណ៍ការងារនិងមគ្គទេសក៍អាជីព ឆ្នាំ២០២៤ ទាក់ទាញអ្នកចូលរួមទស្សនាជាង ៣ពាន់នាក់

2024/08/22 03:28:49 am        144

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងថា ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ឆ្នាំ២០២៤ ចំនួន៣ថ្ងៃ កាលពីសប្តាហ៍កន្លងទៅនៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ បានទាក់ទាញអ្នកចូលរួមទស្សនាសរុបចំនួនជាង ៣,៤០០នាក់។ 

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី២១ សីហា ឆ្នាំ២០២៤នេះ បានឲ្យដឹងក្នុងបណ្តាញសង្គមថា កម្មវិធីពិព័រណ៍នេះមានក្រុមហ៊ុនចូលរួមសរុបចំនួន ២០ក្រុមហ៊ុន មានតម្រូវការកម្លាំងពលកម្មសរុបចំនួន ៥ ១៣០កន្លែងផងដែរ។ ឯកឧត្តម បានបន្តថា អ្វីដែលជាការកត់សម្គាល់ នៅក្នុងកម្មវិធីរយៈពេលបីថ្ងៃនេះ ក្រុមហ៊ុន សហគ្រាស ដែលចូលរួមទទួលបាន ស៊ីវី (CV) ចំនួន៣៥៨ ពីបេក្ខជន ហើយបេក្ខជនទទួលបានឱកាសការងារភ្លាមៗនាថ្ងៃនោះតែម្តង ក្នុងការសម្ភាសផ្ទាល់ជាមួយនិយោជកមានចំនួនសរុប១៩នាក់ និងបេក្ខជនជាច្រើនទៀតនឹងត្រូវសម្ភាសបន្តនៅតាមក្រុមហ៊ុននាពេលក្រោយទៀត។ 

ឯកឧត្តម បញ្ជាក់ថា ក្រៅពីការចុះផ្សាព្វផ្សាយតាមសាកលវិទ្យាល័យ គ្រឹះស្ថានអប់រំបណ្តុះបណ្តាល និងផ្សារទំនើបហើយនោះ ក្រសួងក៏បានបង្កើតជាមជ្ឈមណ្ឌលការងារ នៅក្នុងទីតាំងផ្សារទំនើបអ៊ីអនទាំង៣សាខា។ ជាក់ស្តែងការដាក់ឲ្យដំណើរការនៅផ្សារអ៊ីអន សែនសុខ ជាន់ទី២។ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក៏គ្រោងនឹងបង្កើតបន្ថែមនៅផ្សារទំនើបផ្សេងៗទៀតដូចជា ផ្សារជីបម៉ុង និង K-Mallជាដើម។ ជាមួយនេះដែរ ក្រសួងក៏បានសហការជាមួយ ស.ស.យ.ក. ក្នុងការរៀបចំជា Career Corner(ការិយាយល័យអាជីព និងការងារ) នៅសាខា ស.ស.យ.ក. ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាលផងដែរ។ 

ឯកឧត្តម កត្តា អ៊ន បានគូសបញ្ជាក់ថា យុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារនាពេលបច្ចុប្បន្ននេះ លែងសូវបារម្ភរឿងរកការងារទៀតហើយ ដោយសារយើងមាន NEA ដែលកំពុងបម្រើសេវាយ៉ាងសកម្ម ដើម្បីជួយដល់យុវជនក្នុងការស្វែងរកការងារកាន់តែឆាប់រហ័ស និងងាយស្រួលតាមរយៈការបង្កើតមជ្ឈមណ្ឌលការងារនៅតាមផ្សារទំនើបធំៗនេះ។ លើសពីនេះ យុវជន និងសាធារណជន ក៏អាចចុះឈ្មោះស្វែងរកការងារតាមប្រព័ន្ធឌីជីថលផងដែរដោយចូលទៅកាន់វេបសាយ www.nea.gov.kh ឬតាមរយៈកម្មវិធីទូរស័ព្ទដៃដែលអាចដោនឡូតតាម App Store និង Google Play Store ដែលមានឈ្មោះថា NEA Job Search បានដោយងាយស្រួលផងដែរ៕

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm