WHO៖ យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ចំនួនសរុបនៃករណីឆ្លងវីរុស COVID-19 នៅទូទាំងពិភពលោកបានកើនឡើងដល់ ២២៥.៩៩២.២៨១ករណី ហើយចំនួនអ្នកស្លាប់បានកើនឡើងដល់ ៤.៦៥១.៣៦១នាក់។ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាងគេបំផុតនៅលើពិភពលោក ទាំងចំនួនករណីឆ្លង និងស្លាប់ដោយសារវីរុស COVID-19។

យោងតាមមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងប្រព័ន្ធវិស្វកម្មសាកលវិទ្យាល័យចនហបឃីនបានឲ្យដឹងថា ចំនួនសរុបនៃករណីឆ្លង COVID-19 នៅសហរដ្ឋអាមេរិកបានកើនលើសពី ៤២លាននាក់ ដោយចំនួនអ្នកស្លាប់កើនដល់ ៦៧៩,៦៩៤នាក់។ យោងតាមទិន្នន័យពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិកបានឲ្យដឹងថា រដ្ឋចំនួន ២៦ នៅក្នុងប្រទេសនេះបានចាក់វ៉ាក់សាំងពេញលេញជាង ៥០% នៃប្រជាជនរបស់ពួកគេ។ នៅប្រទេសឥណ្ឌាចំនួនសរុបនៃវីរុស COVID-១៩ របស់ប្រទេសនេះបានកើនឡើងដល់ ៣៣.២៨៨.០២១ករណី និងមានអ្នកស្លាប់ ៤៤៣,៣៧៥នាក់នៅទូទាំងប្រទេស ដែលបានបង្ហាញទិន្នន័យចុងក្រោយដោយក្រសួងសុខាភិបាលសហព័ន្ធ។ ភាគច្រើននៃករណីឆ្លងថ្មី និងស្លាប់ត្រូវបានរាយការណ៍ពីរដ្ឋ Kerala ភាគខាងត្បូងប្រទេស។

យោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសប្រេស៊ីលបានចុះបញ្ជីករណីឆ្លងសរុបនៅក្នុងប្រទេសនេះមាន ២១,០០៦,៤២៤ករណី និងមានអ្នកស្លាប់ ៥៨៧,០៦៦នាក់។ យោងតាមក្រសួងបានឲ្យដឹងថា ទីក្រុង Rio de Janeiro បានចាប់ផ្ដើមចាក់វ៉ាក់សាំងដល់មនុស្សចាស់ការពារវីរុស COVID-19 ដូសទី៣ ដោយចាប់ផ្ដើមពីថ្ងៃចន្ទម្សិលមិញ។ សម្រាប់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ប្រទេសឥណ្ឌូនេស៊ីមានករណីឆ្លងវីរុស COVID-19 សរុប ៤,១៧០,០៨៨នាក់ និងមានអ្នកស្លាប់ ១៣៩,១៦៥នាក់៕
អត្ថបទ៖ ប៊ុន ថន