ចិន៖ សហរដ្ឋអាមេរិក ជាប្រភពគំរាមកំហែងនុយក្លេអ៊ែរដ៏ធំក្នុងពិភពលោក

2024/08/22 05:03:17 pm        127

អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា ការបំផុសគំនិតឥតឈប់ឈររបស់សហរដ្ឋអាមេរិកចំពោះទ្រឹស្ដី ការគំរាមកំហែងនុយក្លេអ៊ែររបស់ចិន គឺជាលេសដ៏ងាយស្រួលសម្រាប់សហរដ្ឋអាមេរិក គេចវេះកាតព្វកិច្ចរបស់ខ្លួន ក្នុងការរំសាយអាវុធនុយក្លេអ៊ែរ ដែលខ្លួនកំពុងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរ និងស្វែងរកការត្រួតត្រាជាយុទ្ធសាស្ត្រទាំងស្រុង បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា លោកប្រធានាធិបតី Joe Biden បានអនុម័តផែនការយុទ្ធសាស្ត្រនុយក្លេអ៊ែរមានចំណាត់ថ្នាក់ខ្ពស់ជាលើកដំបូង តម្រង់ទិសយុទ្ធសាស្ត្ររារាំងរបស់សហរដ្ឋអាមេរិក ដើម្បីផ្តោតលើការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេសចិន។

ប្រៀបបាននឹងការនិយាយសម្រាលស្ថានភាព សេតវិមានបាននិយាយកាលពីថ្ងៃអង្គារ សប្ដាហ៍នេះ ថា ផែនការយុទ្ធសាស្ត្រនុយក្លេអ៊ែរសម្ងាត់ដែលត្រូវបានអនុម័តដោយលោកប្រធានាធិបតី Joe Biden នៅឆ្នាំនេះ មិនមែនជាការឆ្លើយតបទៅនឹងប្រទេសតែមួយ ឬការគំរាមកំហែងតែមួយនោះទេ បន្ទាប់ពីសារព័ត៌មាន New York Times បានរាយការណ៍ថា អាមេរិកបានតម្រង់ទិសយុទ្ធសាស្រ្តទប់ស្កាត់របស់ខ្លួនឡើងវិញដើម្បីផ្តោតលើការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេសចិនជាលើកដំបូង។

សេតវិមានមិនដែលប្រកាសថាលោក Biden បានអនុម័តលើយុទ្ធសាស្រ្តដែលបានកែសម្រួល ហៅថា ការណែនាំពីមុខងារនុយក្លេអ៊ែរ ដែលព្យាយាមរៀបចំសហរដ្ឋអាមេរិកសម្រាប់បញ្ហាប្រឈមនុយក្លេអ៊ែរដែលអាចកើតឡើងពីប្រទេសចិន រុស្ស៊ី និងកូរ៉េខាងជើងនោះទេ។

ឯកសារដែលបានកែសម្រួលម្រួលរៀងរាល់បួនឆ្នាំម្តង ត្រូវបានចាត់ថ្នាក់យ៉ាងខ្ពស់ ដែលមិនមានច្បាប់ចម្លងអេឡិចត្រូនិកនោះ ដោយមានតែឯកសារចម្លងច្បាប់ដើម (hard copies) មួយចំនួនតូចប៉ុណ្ណោះ ដែលចែកចាយដល់មន្ត្រីសន្តិសុខជាតិ និងមេបញ្ជាការមន្ទីរបញ្ចកោនមួយចំនួន។ សេវាចារកម្មសម្ងាត់អាមេរិកបង្ហាញថា ប្រទេសចិន អាចបង្កើនទំហំឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនពី ៥០០ ទៅ ១.០០០ក្បាលគ្រាប់នៅឆ្នាំ២០៣០៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm