សន្និសីទរ៉ូបូតពិភពលោក បានបើកនៅទីក្រុងប៉េកាំង ប្រមូលផ្ដុំដោយបច្ចេកវិទ្យាច្នៃប្រឌិតដ៏ទំនើប

2024/08/22 06:25:17 pm        178

សន្និសីទរ៉ូបូតពិភពលោកឆ្នាំ២០២៤ (WRC) បានបើកនៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃពុធ (២១ សីហា) ដោយបានប្រមូលផ្តុំអ្នកជំនាញផ្នែកឧស្សាហកម្មរាប់រយនាក់ និងបង្ហាញពីបច្ចេកវិទ្យាជឿនលឿនដ៏ទំនើបនៅក្នុងឧស្សាហកម្មរ៉ូបូត (រូបយន្ត) ដែលកំពុងវិវឌ្ឍន៍យ៉ាងឆាប់រហ័ស។

ដោយមានអ្នកជំនាញជាង ៤០០នាក់មកពីក្នុង និងក្រៅប្រទេសចូលរួម ព្រឹត្តិការណ៍បច្ចេកវិទ្យាមួយនេះកំពុងបង្ហាញផលិតផលរ៉ូបូតកម្រិតខ្ពស់ជាង ៦០០ប្រភេទ។ អ្នកចូលរួមជាច្រើនបានចង្អុលបង្ហាញថា ការច្នៃប្រឌិតបច្ចេកវិទ្យាចុងក្រោយបង្អស់ រាប់ចាប់ពីបញ្ញាសិប្បនិមិត្ត AI ដល់ប្រព័ន្ធថ្មដែលមានប្រសិទ្ធភាពជាងមុន បានជួយបង្កើតរ៉ូបូតឲ្យកាន់តែទំនើប ជាមួយនឹងមុខងារធំទូលាយជាងមុន។

អ្នកជំនាញជឿថា វាអាចមានអត្ថប្រយោជន៍ជាក់ស្ដែងយ៉ាងច្រើន ដែលថារ៉ូបូតអាចជួយក្នុងវិស័យផ្សេងៗរួមទាំងវេជ្ជសាស្ត្រ។ អ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះនិយាយថា ពួកគេមានការចាប់អារម្មណ៍ចំពោះការអភិវឌ្ឍដែលកំពុងត្រូវបានបង្កើតឡើងនៅក្នុងវិស័យរ៉ូបូតរបស់ចិន ខណៈមន្ត្រីចិនលើកឡើងថា ប្រទេសនេះគឺជាមជ្ឈមណ្ឌលឈានមុខគេក្នុងពិភពលោកសម្រាប់ការច្នៃប្រឌិតក្នុងវិស័យរ៉ូបូត។

សន្និសីទនេះមិនត្រឹមតែផ្តោតទៅលើការលើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្មរ៉ូបូតនៅទីក្រុងប៉េកាំង និងតំបន់ជុំវិញរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏មានគោលបំណងបង្កើតឱកាសបន្ថែមទៀត ចំណេះដឹងបច្ចេកវិទ្យាទូលំទូលាយ និងរួមបញ្ចូលកិច្ចសហប្រតិបត្តិការជាសកលនៅទូទាំងឧស្សាហកម្មរ៉ូបូតផងដែរ។ យោងតាមអ្នករៀបចំបានឱ្យដឹងថា ក្រុមហ៊ុនលំដាប់ពិភពលោកចំនួន ១៦៩ រួមទាំង ABB, Tesla, Kuka និង SMC នឹងបង្ហាញការតាំងពិព័រណ៌ផលិតផលរ៉ូបូតជាង ៦០០ប្រភេទរបស់ពួកគេពេញមួយព្រឹត្តិការណ៍រយៈពេលប្រាំថ្ងៃ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        162
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        150
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm