លោក Trump ធ្វើពិធីជួបជុំយុទ្ធនាការនៅទីវាលខាងក្រៅលើកដំបូង ក្រោយការប៉ុនប៉ងធ្វើឃាត

2024/08/22 06:36:40 pm        210

បេក្ខជនប្រធានាធិបតីអាមេរិក របស់គណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) បានធ្វើព្រឹត្តិការណ៍ជួបជុំយុទ្ធនាការបោះឆ្នោតនៅទីវាលខាងក្រៅជាលើកដំបូងរបស់ខ្លួនកាលពីថ្ងៃពុធ (២១ សីហា) ចាប់តាំងពីហេតុការណ៍ប៉ុនប៉ងធ្វើឃាត ដោយបានបន្តវាយប្រហារទៅលើគូប្រជែងបក្សប្រជាធិបតេយ្យ គឺលោកស្រី កាម៉ាឡា ហារីស (Kamala Harris) ពីក្រោយរនាំងកញ្ចក់ការពារគ្រាប់កាំភ្លើងនៅឯការប្រមូលផ្តុំមួយក្នុងរដ្ឋ ណស ខារ៉ូឡាញណា (North Carolina)។

លោក Trump វ័យ ៧៨ឆ្នាំ បានរិះគន់លោកស្រី Harris ដោយហៅបេក្ខភាពបក្សប្រជាធិបតេយ្យរូបនេះថាជា «អ្នកឆ្វេងនិយមជ្រុលខ្លាំងបំផុត» ដែលមិនធ្លាប់ពីមុនមានក្នុងការប្រជែងតំណែងសេតវិមាន ហើយបានអះអាងថាការងាររបស់មនុស្សរាប់លាននាក់នឹងត្រូវ «បាត់បង់ក្នុងមួយប៉ព្រិចភ្នែក» ប្រសិនបើលោកស្រី Harris ឈ្នះឆ្នោតក្នុងខែវិច្ឆិកា។

បេក្ខភាពបក្សសាធារណរដ្ឋរូបនេះបានប្រាប់ហ្វូងមនុស្សថា «ការងារចិញ្ចឹមជីវិតរបស់ជនជាតិអាមេរិកនឹងត្រូវបាត់បង់ទាំងស្រុង»។ លោក Trump បន្តថា «ប្រសិនបើលោកស្រី Kamala Harris ឈ្នះឆ្នោតខែវិច្ឆិកានេះ សង្គ្រាមលោកលើកទី៣ ស្ទើរតែត្រូវបានធានាថានឹងកើតឡើង»។

ដោយលោកស្រី Harris ទាក់ទាញបានការគាំទ្រខ្លាំងចាប់តាំងពីជំនួសបេក្ខភាពលោកប្រធានាធិបតី Joe Biden មក ព្រឹត្តិការណ៍នៅទីក្រុង អាស្ហេបូរ៉ូ (Asheboro) មួយនេះគឺជាឱកាសសម្រាប់លោក Trump ក្នុងការដណ្តើមយកភាពលេចធ្លោដ៏យូររបស់ខ្លួនមកវិញ។ នេះជាព្រឹត្តិការណ៍នៅខាងក្រៅដ៏ធំជាលើកដំបូង ចាប់តាំងពីលោក Trump បានរងរបួសស្រាលក្នុងការប៉ុនប៉ងធ្វើឃាតក្នុងព្រឹត្តិការណ៍ស្រដៀងគ្នានេះនៅទីក្រុង បាត់ល័រ (Butler) រដ្ឋ ផិនស៊ីលវេនៀ (Pennsylvania) កាលពីមួយខែមុន៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm