អគ្គិភ័យ​បំផ្លាញ​ក្លឹប​រាត្រី​ប្រទេស​ថៃ​ដែល​ពេញ​និយម​ជាមួយ​ភ្ញៀវ​ទេសចរ​ឥណ្ឌា​

2021/09/14 11:51:28 am        675

​ថៃ៖ អគ្គិភ័យ​នៅ​ទីក្រុង​ប៉ា​តា​យ៉ា ជាទី​ក្រុង​រមណីយដ្ឋាន​មាត់សមុទ្រ​ប្រទេស​ថៃ​នៅ​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង​បាងកក ដែល​ត្រូវ​បាន​គេ​ស្គាល់​ទូទាំង​ពិភពលោក​ថា​ ជា​កន្លែង​កម្សាន្ត​ពេល​រាត្រី​ត្រូវ​បាន​អគ្គិភ័យ​ឆេះ​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ នូវ​ក្លឹប​រាត្រី​ដ៏​ធំ​មួយ​ដែល​ពេញ​និយម​សម្រាប់​ភ្ញៀវ​ទេសចរ​ឥណ្ឌា​។ យោង​តាម​មន្ត្រី​បាន​និយាយ​ថា គ្មាន​អ្នក​រង​របួស ឬ​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​អគ្គិភ័យ​នេះ​ទេ​។

Nashaa Club ក៏ដូចជា​ទីតាំង​កម្សាន្ត​ភាគច្រើន​ត្រូវ​បាន​បញ្ជា​ឲ្យ​បិទ ខណៈ​ប្រទេស​ស្ថិត​ក្រោម​វិធាន​ការ​បិទ​ខ្ទប់​របស់​រដ្ឋាភិបាល​។ លោក Suptawee Ongnonyang ប្រធាន​ទីភ្នាក់ងារ​បង្ការ​គ្រោះ​មហន្តរាយនៅ​ទីក្រុង​ប៉ា​តា​យ៉ាបាន​ប្រាប់​សារព័ត៌មាន The Associated Press ថា អគ្គិភ័យ​ដែល​បាន​ចាប់ផ្ដើម​នៅ​ក្នុង​ក្លឹប​ បាន​រាលដាល​ដល់​សំណង់​ដែល​នៅ​ជាប់​គ្នា​ជាច្រើន នៅ​លើ​ផ្លូវ​ដើរ​ពេញ​និយម​របស់​ទីក្រុង​ដែល​ត្រូវ​រង​ការខូចខាត​។ ទីក្រុង​ប៉ា​តា​យ៉ា​ពោរពេញ​ទៅ​ដោយ​បារ ឌី​ស្កូ និង​ភោជនីយដ្ឋាន​ ដែល​មុន​ពេល​មាន​វីរុស​រាតត្បាត​មាន​ភ្ញៀវ​ទេសចរ​រាប់​លាន​នាក់​គាំទ្រ​ជា​រៀង​រាល់​ឆ្នាំ​។ វីរុស​រាតត្បាត​បាន​បំផ្លាញ​សេដ្ឋកិច្ច​ទីក្រុង បន្ទាប់ពី​ប្រទេស​ថៃ​បាន​បិទ​ព្រំដែន​របស់​ខ្លួន​កាលពី​ខែ​មេសា ​ឆ្នាំ២០២០ ចំពោះ​ភ្ញៀវ​បរទេស​ភាគច្រើន​។

Nashaa Club បាន​បិទ ក្រោយមក​ត្រូវ​បាន​បើក​ឡើងវិញ​នៅ​ខែ​កុម្ភៈ​ឆ្នាំនេះ ប៉ុន្តែ​បាន​បិទ​ម្តង​ទៀត​នៅ​ក្នុង​ខែ​មេសា ខណៈ​ប្រទេស​ថៃ​បាន​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពីរ​លក​ទី៣ នៃ​វីរុស COVID-19​។ លោក Suptawee បាន​និយាយ​ថា អគ្គិភ័យ​បាន​រាលដាល​យ៉ាង​ឆាប់រហ័ស ដោយ​សារតែ​ផ្នែក​ខ្លះ​នៃ​សម្ភារៈ​ការពារ​សំឡេង​ដែល​បាន​ប្រើ​នៅ​ក្នុង​ក្លឹប​នេះ ហើយ​ខ្យល់​បក់​ខ្លាំងបាន​រាលដាល​ភ្លើង​ឆេះ​ដល់​អគារ​ចំនួន​ ៣​ផ្សេងទៀត​ដែល​នៅ​ក្បែរ​នោះ​។ លោក​និយាយ​ថា ​វា​ត្រូវ​ចំណាយ​ពេល​ប្រមាណ ២ម៉ោង​ដើម្បី​គ្រប់គ្រង​អគ្គិភ័យ​ ដែល​ត្រូវ​បាន​ពន្លត់​រហូតដល់​ពាក់​កណ្តាល​យប់​។ មូលហេតុ​អគ្គិភ័យ​កំពុង​ត្រូវ​បាន​ស៊ើបអង្កេត៕

អត្ថបទ៖ ប៊ុន ថន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm