លោក Putin និងនាយករដ្ឋមន្ត្រីចិន លើកសរសើរទំនាក់ទំនងកាន់តែស៊ីជម្រៅ ខណៈសង្រ្គាមអ៊ុយក្រែននៅតែបន្ត

2024/08/22 08:06:08 pm        849

លោកប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃពុធសប្ដាហ៍នេះ បានសាទរទំនាក់ទំនងពាណិជ្ជកម្មដែលកំពុងរីកចម្រើនយ៉ាងខ្លាំងជាមួយប្រទេសចិន អំឡុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រីចិនក្នុងទីក្រុងមូស្គូ ខណៈប្រទេសទាំង២រឹតបន្តឹងចំណងមិត្តភាពក្នុងពេលមានការប្រឈមកាន់តែខ្លាំងជាមួយក្រុមប្រទេសមហាអំណាចលោកខាងលិច។

យោងតាមវិមានក្រឹមឡាំង អំឡុងថ្លែងទៅកាន់លោកនាយករដ្ឋមន្ត្រីចិន លីឈាង (Li Qiang) លោក Putin បានលើកឡើងថា ផែនការ និងគម្រោងរួមគ្នាដ៏ធំរបស់រុស្ស៊ី និងចិន ក្នុងវិស័យសេដ្ឋកិច្ច និងមនុស្សធម៌ នឹងបន្តច្រើនឆ្នាំទៀត ។

លោក Li មន្ត្រីជាន់ខ្ពស់លំដាប់ទី២ ក្រោមលោកប្រធានាធិបតី Xi Jinping បានធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ សម្រាប់ជំនួបប្រចាំឆ្នាំយូរអង្វែងជាមួយលោកនាយករដ្ឋមន្ត្រីរុស្ស៊ី ដែលផ្ដោតលើសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការជាក់ស្ដែង ខណៈវិមានក្រឹមឡាំងបន្តចាប់យកក្រុងប៉េកាំងសម្រាប់មិត្តភាពផ្នែកសេដ្ឋកិច្ច ស្របពេលសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន កំពុងបន្តនៅឡើយ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ក្នុងសុន្ទរកថារបស់លោកសម្រាប់ដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃ ទៅកាន់ រុស្ស៊ី លោកនាយករដ្ឋមន្ត្រីចិន បានសាទរកិច្ចខិតខំប្រឹងប្រែងដោយមេដឹកនាំរុស្ស៊ី និងចិនក្នុងការបង្កើតបានសន្ទុះដ៏ខ្លាំងក្លាដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ក្រោយបញ្ចប់ទស្សនកិច្ចនៅរុស្ស៊ី លោក នឹងទៅកាន់ប្រទេសបេឡារុសដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី។ដំណើរនេះក៏កើតឡើងជួននឹងកងកម្លាំងអ៊ុយក្រែន កំពុងចូលទៅជ្រៅក្នុងការវាយលុកឆ្លងព្រំដែនរុស្ស៊ី នៃតំបន់ឃើស រយៈពេល២សប្ដាហ៍កន្លងមកនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        180
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        167
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm