ទីក្រុង​ប្រទេស​ចិន​ដែល​ផ្ទុះឡើង​វីរុស​កូ​រ៉ូ​ណា​បាន​ផ្អាក​រថយន្តក្រុង​ និង​រថភ្លើង​

2021/09/14 12:11:12 pm        342

​ចិន៖ មន្ត្រី​នៅ​ក្នុង​ទីក្រុង​មួយ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន ដែល​កំពុង​ព្យាយាម​ទប់ស្កាត់​ការ​ផ្ទុះ​ឡើង​វីរុស​ឆ្លង​បាន​ប្រាប់​សាធារណជន​ថា​ កុំ​ធ្វើដំណើរ​ ដោយ​បាន​ផ្អាក​សេវាកម្ម​រថយន្តក្រុង ​និង​រថភ្លើង និង​បាន​បិទ​រោងភាពយន្ត បារ​ និង​ទីតាំង​ផ្សេងៗ​ទៀត​។

រដ្ឋាភិបាល​ទីក្រុង​បាន​ប្រកាស​ថា នរណា​ម្នាក់​ដែល​ត្រូវការ​ចាក​ចេញពី​ទីក្រុង Putian ដែល​មាន​ប្រជាជន ២,៩​លាន​នាក់​នៅ​ខេត្ត Fujian ភាគ​ខាង​ត្បូង​ទីក្រុង​សៀង​ហៃ សម្រាប់​ការ​ធ្វើ​ដំណើរ​ចាំបាច់​ត្រូវ​តែ​មាន​ភស្តុតាង​ នៃ​ការ​ធ្វើ​តេស្តរ​កវី​រុសឆ្លង​អវិជ្ជមាន​ក្នុង​រយៈ​ពេល ៤៨​ម៉ោង​ចុងក្រោយ​។ ប្រទេស​ចិន​បាន​ប្រកាស​ពី​ការ​ផ្ទុះ​ឡើង​វីរុស​ឆ្លង ស្ថិតនៅក្រោម​ការគ្រប់គ្រង​កាល​​ពី​ដើម​ឆ្នាំ​២០២០ ប៉ុន្តែ​បាន​ទទួល​រង​នូវ​ការ​ផ្ទុះឡើងវីរុស​បំប្លែងខ្លួន​ថ្មី​ Delta ដែល​មាន​ការឆ្លង​រាលដាល​ខ្ពស់​។ អាជ្ញាធរ​និយាយ​ថា ករណី​ភាគច្រើន​គឺជា​ប់​ពាក់ព័ន្ធ​នឹង​អ្នកដំណើរ​ដែល​ធ្វើដំណើរ​មកពី​ប្រទេស​រុស្ស៊ី មី​យ៉ាន់​ម៉ា និង​បណ្ដា​ប្រទេស​ដទៃ​ទៀត​។

យោង​តាម​គណៈកម្ម​ការ​សុខាភិបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា នៅ​ទីក្រុង Putian ការ​ឆ្លង​វីរុស​ថ្មី​ចំនួន​ ១៥​ករណី​ដែល​ត្រូវ​បាន​រាយការណ៍​ថា​រក​ឃើញ​នៅ​ក្នុង​ស្រុក​។ ភោជនីយដ្ឋាន​ និង​ផ្សារ​ទំនើប​ត្រូវ​បាន​ប្រាប់​ឱ្យ​ពិនិត្យ​យ៉ាង​តឹងរ៉ឹង​នូវ​ចំនួន​អតិថិជន និង​ពិនិត្យមើល​សីតុណ្ហភាព​គ្រុន​ក្តៅ​។ សាលារៀន​ត្រូវ​បាន​បញ្ជា​តម្រូវ​ឱ្យ​សិស្ស​ពាក់​ម៉ាស់​នៅ​ក្នុង​ថ្នាក់រៀន​។ គណៈកម្មការ​សុខភាព​បាន​ប្រកាស​ថា ​អ្នក​ជំនាញ​ត្រូវ​បាន​បញ្ជូន​ទៅ​ទីក្រុង Putian ដើម្បី​ពិនិត្យ​ការគ្រប់គ្រង​ករណី​ឆ្លង​វីរុស​។​ ប្រទេស​ចិន​បាន​រាយការណ៍​ថា ​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺឆ្លង​វីរុស COVID-19 ចំនួន ៤.៦៣៦​នាក់ ក្នុងចំណោម​ករណី​ឆ្លង ៩៥.២៤៨​ករណី​៕

អត្ថបទ៖ ប៊ុន ថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        112
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        106
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm