ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ដើម បូព៌ា (UNRWA) បានរាយការណ៍ថា ការបញ្ជាដោយកងកម្លាំងការពារអ៊ីស្រាអែល (IDF) ស្តីពីការជម្លៀសជនស៊ីវិលនៅតំបន់ហ្កាហ្សាស្ទ្រីបក្នុងខែសីហា បានប៉ះពាល់ដល់ជនជាតិប៉ាឡេស្ទីនប្រហែល ២១៣.000 នាក់។
ទីភ្នាក់ងារនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួនថា៖«ប្រជាជនប៉ាឡេស្ទីនប្រហែល ២១៣.000នាក់ ត្រូវបានរងផលប៉ះពាល់ដោយការបញ្ជាឲ្យជម្លៀសចំនួន ៩លើក ចាប់តាំងពីដើមខែសីហាមក»។
យោងតាមទីភ្នាក់ងារនេះ «ចំនួនប្រជាជនត្រូវបានប្រមូលផ្តុំកាន់តែច្រើននៅក្នុងតំបន់ដែលកំណត់ដោយ អ៊ីស្រាអែលនៅក្នុងទីក្រុង Al Mawasi ដែលបន្តធ្លាក់ចុះ ហើយដង់ស៊ីតេនៅក្នុងតំបន់នេះ បានកើនដល់ប្រមាណពី ៣០.000នាក់ ទៅ ៣៤.000 នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ បើធៀបនឹងមនុស្សប្រមាណ ១.២០០ នាក់ក្នុងមួយ គីឡូម៉ែត្រការ៉េ មុនខែតុលា ឆ្នាំ ២០២៣។
អង្គការនេះ ចង្អុលបង្ហាញថា «ការថយចុះកន្លែងទំនេរ» រួមផ្សំជាមួយនឹងការផ្ទុកមនុស្សលើសចំណុះ ការកើនឡើងអសន្តិសុខ ហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់ និងហួសប្រមាណ អរិភាពដែលកំពុងបន្ត និងសេវាកម្មមានកំណត់ កំពុងធ្វើឲ្យស្ថានភាពមនុស្សធម៌កាន់តែធ្ងន់ធ្ងរសម្រាប់មនុស្សរាប់សែននាក់ ដែលត្រូវបង្ខំឲ្យ រស់នៅក្នុងទីនោះ»។