ស្ថានទូតរុស្ស៊ីប្រចាំប្រទេសបារាំង បាននិយាយថា អ្នកសារព័ត៌មានបរទេសមួយចំនួន បានឆ្លងចូលទៅក្នុងប្រទេសរុស្ស៊ីដោយខុសច្បាប់នាពេលថ្មីៗនេះ ហើយទាមទារឲ្យសមាជិកនៃសារព័ត៌មានបារាំង គោរពច្បាប់រុស្ស៊ី។
បេសកកម្មការទូត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យើងកំពុងរក្សាកំណត់ត្រាយ៉ាងល្អិតល្អន់នៃគ្រប់ករណីទាំងអស់ នៅពេលដែលអ្នកសារព័ត៌មានបរទេសឆ្លងដែនដោយខុសច្បាប់នៃរដ្ឋនៃសហព័ន្ធរុស្ស៊ី រួមទាំងនៅពេលដែលអ្នករាយការណ៍ពីកាសែត La Croix អមដំណើរក្រុមសកម្មប្រយុទ្ធទីក្រុងគីវ ក្នុងអំឡុងពេលការលុកលុយភេរវកម្មរបស់ពួកគេ ចូលទៅក្នុងតំបន់Kursk ។ ព័ត៌មានអំពីអ្នកបំពាន កំពុងត្រូវបានបានបញ្ជូនទៅភ្នាក់ងារមានសមត្ថកិច្ចរបស់រុស្ស៊ីដែលនឹងធ្វើការត្រួតពិនិត្យ និងចាត់វិធានការ ចាំបាច់។
ស្ថានទូតនេះ ជំរុញយ៉ាងខ្លាំងដល់សមាជិកនៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបារាំង ឲ្យគោរពតាមច្បាប់របស់សហព័ន្ធរុស្ស៊ី បទដ្ឋានច្បាប់អន្តរជាតិ និងគោលការណ៍នៃវិជ្ជាជីវៈសារព័ត៌មាន»។
ស្ថានទូត បានបញ្ជាក់ថា៖«ប្រសិនបើអ្នកមានចម្ងល់ណាមួយទាក់ទងនឹងដំណើរទស្សនកិច្ច ទៅកាន់ប្រទេសរុស្ស៊ី ក្នុងគោលបំណងយកព័ត៌មាន អ្នកអាចបញ្ជូនពួកគេទៅកាន់សេវាសារព័ត៌មានរបស់ស្ថានទូតរុស្ស៊ីប្រចាំប្រទេសបារាំងបាន»។