អ្នកការទូតរុស្ស៊ី កត់សម្គាល់ពីការចូលរួមកាន់តែខ្លាំងឡើងរបស់ឡាតវី ក្នុងជម្លោះនៅអ៊ុយក្រែន

2024/08/22 09:55:50 pm        85

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីអ្នកស្រី Maria Zakharova បាននិយាយថា សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការពារជាតិឡាតវី លោក Andris Spruds អំពីចេតនារបស់ប្រទេសក្នុងការបញ្ជូនយានដ្រូនដែលផលិតនៅឡាតវីមួយក្រុមទៀត ទៅកាន់អ៊ុយក្រែន បញ្ជាក់ពីការចូលរួមកាន់តែខ្លាំងឡើងរបស់ប្រទេសបាល់ទិកនេះ នៅក្នុងជម្លោះអ៊ុយក្រែន។ 

នៅក្នុងការអត្ថាធិប្បាយមួយដែលត្រូវបានបង្ហោះនៅលើគេហទំព័ររបស់ទីភ្នាក់ងារការទូត អ្នកស្រី បានលើកឡើងថា៖«យើងចាត់ទុកការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការពារជាតិឡាតវី លោក Andris Sprudsថា ជាការបញ្ជាក់ពីការកើនឡើងនៃការចូលរួមរបស់រដ្ឋបាល់ទិកនេះក្នុងជម្លោះប្រដាប់អាវុធនៅអ៊ុយក្រែន។      រដ្ឋធានី Riga គឺចេតនាបន្ថែមប្រេងឥន្ធនៈទៅលើភ្លើងដែលកំពុងឆេះ និងបង្កការពង្រីកភូមិសាស្ត្រនៃការប្រយុទ្ធ ដោយមិនលាក់បាំងនូវសេចក្តីរីករាយ ដែលថាអាវុធឡាតវី កំពុងត្រូវបានប្រើប្រាស់ដោយរបបរបស់លោក វ្ល៉ូឌីមី ហ្ស៊េលេនស្គី ដើម្បីសម្លាប់ជនស៊ីវិល និងវាយលុកទីក្រុងរុស្ស៊ី។

អ្នកស្រី បានបន្ថែមថា៖«ជាអកុសល ដោយសារការពិតបច្ចុប្បន្ននៅក្នុងប្រទេសឡាតវី នេះមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះទេ ចាប់តាំងពីមជ្ឈដ្ឋាននយោបាយក្នុងស្រុក មានអ្នកស្នងមរតកមនោគមន៍វិជ្ជារបស់ លោក Waffen SS ស្ទើរតែទាំងស្រុង ដែលធ្វើឲ្យមានការស្អប់ខ្ពើមយ៉ាងជ្រាលជ្រៅចំពោះប្រទេសរុស្ស៊ី ហើយមានបំណងដោះស្រាយបញ្ហាប្រវត្តិសាស្ត្រជាមួយរុស្ស៊ី។ 

អ្នកស្រី Zakharova បានសង្កត់ធ្ងន់ថា៖«សកម្មភាពដែលចូលចិត្តបង្កសង្គ្រាមរបស់ទីក្រុង Riga នឹងគ្រាន់តែពន្យារភាពឈឺចាប់របស់របបទីក្រងគីវ ដោយមិនប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការយោធាពិសេសនោះទេ»។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        154
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        143
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm