Google នឹងជួយបង្កើតប្រព័ន្ធការពារតាមអ៊ីនធឺណិត សម្រាប់ហេដ្ឋារចនាសម្ព័ន្ធអូស្ត្រាលី

2024/08/22 10:32:33 pm        34


ក្រុមហ៊ុន Google និងទីភ្នាក់ងារវិទ្យាសាស្ត្រជាតិរបស់អូស្ត្រាលី បានឲ្យដឹងថា ពួកគេនឹងធ្វើការរួមគ្នា ដើម្បីបង្កើតសូហ្វវែរ (កម្មវិធី) ដែលអាចរកឃើញ និងជួសជុលភាពងាយរងគ្រោះរបស់បណ្តាញ ដោយស្វ័យប្រវត្តិ សម្រាប់ប្រតិបត្តិករនៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដោយនេះជាកិច្ចប្រឹងប្រែងដោះស្រាយជាមួយនឹងការកើនឡើងនៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត។

កម្មវិធី សម្រាប់ស្ថាប័នជាច្រើន ដូចជាមន្ទីរពេទ្យ ស្ថាប័នការពារជាតិ និងក្រុមហ៊ុនផ្គត់ផ្គង់ថាមពល នឹងត្រូវបានកែសម្រួល ដើម្បីឲ្យស្របតាមបរិយាកាសបទប្បញ្ញត្តិរបស់ប្រទេសអូស្ត្រាលី។

ប្រធានផ្នែកអនុវត្តសុវត្ថិភាព សម្រាប់ Google Cloud (ហ្គូហ្គលក្លោដ) នៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ គឺលោក Stefan Avgoustakis បាននិយាយថា៖ «ភាពងាយរងគ្រោះនៃខ្សែច្រវាក់ផ្គត់ផ្គង់កម្មវិធី គឺជាបញ្ហាសកល ហើយអូស្ត្រាលី បាននាំមុខក្នុងវិធានការច្បាប់ ដើម្បីគ្រប់គ្រង និងប្រយុទ្ធប្រឆាំងនឹងហានិភ័យទាំងនោះ»។

គួរបញ្ជាក់ថា រដ្ឋាភិបាលអូស្ត្រាលីកំពុងដាក់លក្ខខណ្ឌតឹងរ៉ឹងលើប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីរាយការណ៍ និងទប់ស្កាត់ការវាយប្រហារតាមអ៊ីនធឺណិត បន្ទាប់ពីការរំលោភបំពានបន្តបន្ទាប់ ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ បានធ្វើឲ្យព័ត៌មានផ្ទាល់ខ្លួនចំនួនពាក់កណ្តាលនៃប្រជាជន ២៦លាននាក់របស់ប្រទេសនេះត្រូវបានបង្ហាញ។

ភាគីទាំង២ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភាពជាដៃគូស្រាវជ្រាវ នឹងផ្គូផ្គងមូលដ្ឋានទិន្នន័យភាពងាយរងគ្រោះប្រភពបើកចំហដែលមានស្រាប់របស់ក្រុមហ៊ុន Google និងការផ្ទុកក្លោដ (សេវាផ្ទុកទិន្នន័យពីចម្ងាយ) ជាមួយនឹងវិធីសាស្រ្តស្រាវជ្រាវរបស់អង្គការ Commonwealth Scientific & Industrial Research Organisation (Csiro)៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        13
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        33
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        28

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm