ហាងឆេងមាសកំពុងស្រុតចុះក្នុងរយៈពេលខ្លី និងអាចស្រុតចុះបន្ថែម ប្រសិនអាមេរិកមិនកាត់អត្រាការប្រាក់

2024/08/22 10:37:19 pm        210

ភ្នំពេញ ៖ ទីផ្សារហាងឆេងមាស នៅក្នុងរយៈពេលខ្លី បានកំពុងស្រុតចុះមកវិញ ជាមធ្យមក្នុងមួយថ្ងៃ រង្វង់ ៣០ ដុល្លារ ហើយនឹងអាចធ្លាក់ មកដល់តម្លៃ ២ ៥០០ ដុល្លារក្នុងមួយអោន ឬស្រុតចុះក្រោមនេះបន្ថែមទៀត ប្រសិនមិនមានការប្រែប្រួលអត្រាការប្រាក់របស់ ធនាគារកណ្តាលសហរដ្ឋអាមេរិក។ 

​ លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន PP Link Securities ថ្លែងប្រាប់ BTV អំពីទីផ្សារ ហាងឆេងមាសបច្ចុប្បន្ន នេះថា ជុំវិញទីផ្សារហាងឆេងមាស នាពេលកន្លងមកនេះ បានហក់ឡើងខ្ពស់គួរឱ្យភ្ញាក់ផ្អើល ដែលមិនធ្លាប់ មានពីមុនមក ដោយការហក់ឡើងថ្លៃនេះ បានចាប់ផ្តើមពីខែ មិថុនា កន្លងមក ដែលពីមុនតម្លៃហាងឆេងមាសជាសកល មានត្រឹមតែ ២ ៣០០ ដុល្លារ ក្នុងមួយអោនប៉ុណ្ណោះ តែបច្ចុប្បន្នតម្លៃហាងឆេងមាសបានហក់ឡើងដល់ ២ ៥៣១ ដុល្លារ ក្នុងមួយអោន ឬតម្លៃ ៣ ០៥០ ដុល្លារ ក្នុងមួយតម្លឹងមាស ក្នុងនោះអ្វីដែលធ្វើឱ្យតម្លៃហាងឆេងមាសមានការប្រែប្រួលរួមមាន៖ តម្រូវការនៃការផ្គត់ផ្គង់ និងការ បម្រែបម្រួលនៃតម្លៃប្រាក់ដុល្លារ ។

លោក បន្តថា ទាក់ទិននិងតម្រូវការផ្គត់ផ្គង់នេះមានដូចជា ការជាវមាសទៅធ្វើគ្រឿងអលង្ការ, ការប្រើប្រាស់ធាតុមាសក្នុង ប្រព័ន្ធអេឡិចត្រូនិច, និងការរក្សាមាសនៅក្នុងធនាគារធំៗលើពិភពលោកជាដើម។ ចំណែកលុយដុល្លារវិញ គឺពាក់ព័ន្ធនឹងគោលនយោ បាយរបស់ធនាគារកណ្តាលសហរដ្ឋអាមេរិក ដែលទាក់ទិននិងអត្រាការប្រាក់ និងអតិផរណា រួមជាមួយនិងវិបត្តិជាសកលផងដែរ ជាពិសេសការប្រកាសទិញមាសពីធនាគារធំៗលើពិភពលោក ដែលបានប្រកាសទិញមាសសម្រាប់គ្រប់គ្រង និងរក្សាអតិផរណា នៃ ស្ថិរភាពតម្លៃសាច់ប្រាក់របស់ពួកគេ ជាក់ស្តែងថ្មីៗនេះ ធនាគារប្រទេសចិនបានកំពុងប្រមូលបញ្ជាទិញមាស។ ជុំវិញការកាត់អត្រាការ ប្រាក់ដុល្លារវិញ, ធនាគារកណ្តាលសហរដ្ឋអាមេរិក នៅយប់ម្សិលមិញនេះដែរ កំពុងធ្វើការវាយតម្លៃអំពីអត្រាការប្រាក់ ដែលបញ្ហានេះ, អាចឈានទៅដល់ការកាត់អត្រាការប្រាក់ នៅថ្ងៃ ១៩ ខែ កញ្ញា ខាងមុខ ពីប្រមាណ ៥,៥ ភាគរយ មកនៅ ៥,២៥ ភាគរយ ។ សរុបមក, គ្រាន់តែគម្រោងនៃការកាត់អត្រាការប្រាក់នេះ បានធ្វើឱ្យប្រាក់ដុល្លារបន្តធ្លាក់ចុះ តែហាងឆេងមាសមានការកើនឡើង។ 

 ជុំវិញបញ្ហាហាងឆេងមាសនេះ, លោក ឈា ឆាយហេង បន្តថា នៅក្នុងរយៈពេលខ្លី ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ១៩ ខែ កញ្ញា ខាងមុខ អាចធ្វើឱ្យតម្លៃមាសនឹងបន្តធ្លាក់ចុះ ជាមធ្យមក្នុងមួយថ្ងៃ នៅក្នុងរង្វង់ប្រមាណ ៣០ ដុល្លារ ក្នុងមួយអោន ក្នុងនោះ ប្រសិនអាមេរិក កាត់អត្រាការប្រាក់លុយដុល្លារមែននោះ តម្លៃមាសនឹងហក់ឡើងថ្លៃបន្ត, តែប្រសិនធនាគារកណ្តាលសហរដ្ឋអាមេរិក មិនកាត់អត្រាការប្រាក់នោះទេ តម្លៃហាងឆេងមាសនឹងអាចស្រុតចុះបន្ថែមទៀត។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៤ ម្សិលមិញនេះ តម្លៃហាងឆេងមាសនៅលើទីផ្សារកម្ពុជា ក្នុងនោះសម្រាប់ មាសគីឡូ, លក់ចេញក្នុងតម្លៃ ៣០៣ និងទិញចូល ២៩៣ ដុល្លារអាមេរិក ក្នុងមួយជី, ដុល្លារទិញចូល ៤ ០៨៦ រៀល លក់ចេញ ៤ ០៩៤ រៀល, ប្រេងឥន្ធនៈ ១លីត្រ ៤ ១០០ រៀល (សាំងធម្មតា) និងប្រេងម៉ាស៊ូត ៤ ០០០ រៀល ក្នុងមួយលីត្រ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm