របាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា កុមារកូរ៉េខាងជើង មិនត្រូវបានចាក់ថ្នាំបង្ការជំងឺគ្រុនស្វិតដៃជើងរយៈពេលបីឆ្នាំជាប់គ្នា ក្នុងឆ្នាំ ២០២៣ ដោយការចាក់វ៉ាក់សាំងសំខាន់ៗសម្រាប់ទារករបស់ខ្លួន ក៏មិនត្រូវបានគ្រប់គ្រងឲ្យ បានត្រឹមត្រូវទេ។
របាយការណ៍ចាក់វ៉ាក់សាំងបង្ការជំងឺស្វិតដៃជើងប្រភេទទី៣ (OPV3) សម្រាប់ប្រទេសកូរ៉េខាងជើង បានឈរនៅកម្រិតសូន្យ កាលពីឆ្នាំមុន ដែលមិនមានការផ្លាស់ប្តូរសម្រាប់ឆ្នាំ ២០២១ និងឆ្នាំ ២០២២។ នេះបើយោងតាមកម្មវិធីពង្រីកឆ្នាំ ២០២៤ ទៅលើរបាយការណ៍ព័ត៌មានចាក់ថ្នាំការពារមេរោគ។
អត្រានៃការចាក់វ៉ាក់សាំងបង្ការជំងឺស្វិតដៃជើងប្រភេទទី៣ (OPV3) នៅក្នុងប្រទេសកូរ៉េខាងជើង បានបន្តលើសពី ៩៨ភាគរយ ក្នុងឆ្នាំ ២០១៤ -២០១៩ មុនពេលធ្លាក់ចុះមកត្រឹម ៧០ភាគរយ ក្នុងឆ្នាំ ២០២០។ ចាប់តាំងពីពេលនោះមក គ្មានការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺស្វិតដៃជើង ត្រូវបានគ្រប់គ្រងនៅក្នុងប្រទេសកូរ៉េខាងជើងទេ។
អត្រានៃការចាក់វ៉ាក់សាំងរបស់កូរ៉េខាងជើងប្រឆាំងនឹងជំងឺរបេង ក៏បានធ្លាក់ចុះមកត្រឹម ៦៣ ភាគរយ កាលពីឆ្នាំមុន ពោលគឺធ្លាក់ចុះពី ៩៩ ភាគរយ កាលពីឆ្នាំមុន។ នៅឆ្នាំ ២០២៣ អត្រាការថ្នាំបង្ការជំងឺកញ្ជ្រឹលមាន ២៨ ភាគរយ នៅកូរ៉េខាងជើង ធ្លាក់ចុះពី ៦៧ ភាគរយ កាលពីឆ្នាំមុន។
ការថយចុះយ៉ាងខ្លាំងនៃអត្រាចាក់វ៉ាក់សាំងសម្រាប់កុមារកូរ៉េខាងជើង ត្រូវបានគេជឿថា បានបណ្តាលមកពីកង្វះខាតវ៉ាក់សាំងសំខាន់ៗ ដោយសារតែការបិទព្រំដែនរបស់របបផ្តាច់មុខ ដើម្បីទប់ស្កាត់ការឆ្លងជំងឺរាតត្បាត COVID-19។ កូរ៉េខាងជើង បានចាប់ផ្តើមបើកព្រំដែនជាមួយចិនឡើងវិញ នៅចុងខែសីហា ឆ្នាំ២០២៣។