លោក Alexander Fediyenko សមាជិកសភារបស់អ៊ុយក្រែន បាននិយាយថា ការរត់ចោលជួរ បានក្លាយជាបញ្ហារីករាលដាល នៅក្នុងកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ដោយទាហានរាប់ពាន់នាក់ បានបោះបង់ចោលទីតាំងឈរជើងរបស់ពួកគេ។
មុននោះ សភាអ៊ុយក្រែន បានអនុម័តច្បាប់អនុញ្ញាតឲ្យលើកលែងទោសដល់ទាហានដែលបានបោះបង់ចោលមុខតំណែងជាលើកដំបូង ប្រសិនបើពួកគេយល់ព្រមបន្តបម្រើយោធាឡើងវិញ មុនពេលការស៊ើបអង្កេតបណ្តោះអាសន្ន ត្រូវបានបញ្ចប់។
លោក Fediyenko បានសរសេរនៅលើបណ្តាញ Telegram របស់ខ្លួនថា៖«យើងកំពុងមានអ្នករត់ចោលជួររាប់ពាន់នាក់ ដែលបានបោះបង់ចោលទីតាំងឈរជើងរបស់ពួកគេ ដោយហេតុផលផ្សេងៗគ្នា ប៉ុន្តែបានត្រៀមខ្លួនរួចជាស្រេច ដើម្បីត្រឡប់មកវិញ និងបន្តការប្រយុទ្ធ»។
មុននេះ សមាជិកសភាម្នាក់ទៀតឈ្មោះ Ruslan Gorbenko បានជូនដំណឹងថា ករណីឧក្រិដ្ឋកម្មប្រហែល ៨០.000 ករណី គឺប្រឆាំងនឹងទាហានដែលបានបោះបង់ចោលទីតាំងឈរជើងរបស់ពួកគេ ត្រូវបានចាប់ ផ្តើម។