ស្ថានទូតអាមេរិកព្រមានថា រុស្ស៊ីអាចនឹងវាយប្រហារ នៅក្នុងរង្វង់ទិវាបុណ្យឯករាជ្យរបស់អ៊ុយក្រែន

2024/08/23 12:41:33 am        53

ស្ថានទូតអាមេរិក ប្រចាំនៅទីក្រុងគីវ បានព្រមានថា ហានិភ័យ គឺមានខ្ពស់ សម្រាប់ការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់រុស្ស៊ី នៅទូទាំងប្រទេសអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ខណៈដែលប្រទេសនេះ រៀបចំប្រារព្ធខួប ៣៣ឆ្នាំ គិតចាប់តាំងពីទទួលបានឯករាជ្យពីសហភាពសូវៀត នៅថ្ងៃទី២៤ ខែសីហា។

មេបញ្ជាការជាន់ខ្ពស់របស់អ៊ុយក្រែន លោក Oleksandr Syrskyi នៅដើមសប្តាហ៍នេះ បានប្រាប់ថា រុស្ស៊ីបានបាញ់មីស៊ីលចំនួន ៩.៦០០គ្រាប់ និងបង្ហោះយានដ្រូន ១៤.០០០គ្រឿង ក្នុងអំឡុងពេលវាយប្រហារលើអ៊ុយក្រែន ចាប់តាំងពីប្រទេសនេះបានចាប់ផ្តើមការលុកលុយពេញលេញរបស់ខ្លួន កាលពីខែកុម្ភៈ ឆ្នាំ២០២២។

តាមរយៈសេចក្តីថ្លែងការណ៍ ដែលត្រូវបានបង្ហោះលើគេហទំព័ររបស់ស្ថានទូត កាលពីល្ងាចថ្ងៃពុធ (ទី២១ សីហា) ស្ថានទូអាមេរិក បានលើកឡើងថា៖ «ស្ថានទូតអាមេរិក ក្នុងទីក្រុងគីវ វាយតម្លៃថា ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ និងរហូតដល់ចុងសប្តាហ៍ ហានិភ័យគឺមានខ្ពស់ សម្រាប់ការវាយប្រហារ ដោយយានដ្រូន និងមីស៊ីលរបស់រុស្ស៊ី នៅទូទាំងប្រទេសអ៊ុយក្រែន ផ្សារភ្ជាប់នឹងទិវាបុណ្យឯករាជ្យរបស់អ៊ុយក្រែន នាថ្ងៃទី២៤ ខែសីហា»។

សម្រាប់ប្រជាជនអ៊ុយក្រែន ទិវាបុណ្យឯករាជ្យមានអត្ថន័យកាន់តែពិសេសជាងពេលកន្លងមក គិតចាប់តាំងពីមានការលុកលុយរបស់រុស្ស៊ី ដោយការធ្វើបែបនេះបានបញ្ឆេះអារម្មណ៍ស្នេហាជាតិឲ្យឆាបឆេះ ក្នុងចំណោមប្រជាជនដ៏ច្រើន។

ក្នុងឆ្នាំ២០២៤ នេះ ថ្ងៃប្រារព្ធកើតឡើងជាង ២សប្តាហ៍បន្ទាប់ពីអ៊ុយក្រែន បានចាប់ផ្តើមលុកលុយឆ្លងព្រំដែនដ៏គួរឱ្យភ្ញាក់ផ្អើលចូលទៅក្នុងតំបន់ Kursk របស់រុស្ស៊ី បើទោះបីជាកងទ័ពរុស្ស៊ីរុលទៅមុខជាលំដាប់ នៅភាគខាងកើតអ៊ុយក្រែនក៏ដោយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm