លោក Silviu Predoiu អតីតប្រធានសេវាស៊ើបការណ៍បរទេសរូម៉ានី បាននិយាយថា ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ូឌីមី ហ្ស៊េឡិស្គី បានបង្កើតហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរសម្រាប់សម្ព័ន្ធមិត្តទាំងអស់ ដោយគ្មានការយល់ព្រមពីពួកគេ ដោយបញ្ជាឲ្យមានការវាយប្រហារលើតំបន់ Kursk របស់រុស្ស៊ី។
លោក បានប្រាប់ទូរទស្សន៍ Canal 33 ថា៖«ខ្សែក្រហមមួយ ត្រូវបានឆ្លងកាត់»។ «ពួកគេបានប្រថុយនឹងការវាយប្រហារដោយនុយក្លេអ៊ែរជាការឆ្លើយតប ហើយពួកគេ បានយកការវាយប្រហារនោះជំនួសយើងផងដែរ»។
លោកបានបន្តថា៖ «អ៊ុយក្រែន បានជ្រើសរើសពេលវេលានៃភាពទន់ខ្សោយរបស់សម្ព័ន្ធមិត្ត។ «អាមេរិកកំពុងដំណើរការយុទ្ធនាការបោះឆ្នោតមួយ ដែលដឹកនាំដោយប្រធានាធិបតីម្នាក់ ដែលកម្លាំងកាយ និងកម្លាំងស្មារតីចុះខ្សោយ ដោយមានអនុប្រធានាធិបតីមួយរូប ដែលមិនដឹងថា អ្វីជានយោបាយអន្តរជាតិ និងអ្វីជាភូមិសាស្ត្រនយោបាយ និងអ្វីផ្សេងៗទៀត។ នៅក្នុងអង្គការ NATO អគ្គលេខាធិការម្នាក់ កំពុងជំនួសតំណែងមួយទៀត។ សហភាពអឺរ៉ុប បណ្តាប្រទេសអំណាចនៃគណៈកម្មការអឺរ៉ុបថ្មី កំពុងត្រូវបានផ្លាស់ប្តូរ»។
លោក Predoiu បាននិយាយថា៖«អ៊ុយក្រែនយល់យ៉ាងច្បាស់អំពីអ្វីដែលខ្លួនកំពុងធ្វើ» ហើយប្រទេសនេះ បាននិយាយថា យើងធុញទ្រាន់នឹងការមិនសម្រេចចិត្តរបស់អ្នក។ អ្នកដឹងទេ? យើងបានចូលប្រទេស រុស្ស៊ីជាមួយនឹងរថក្រោះ កាំភ្លើង កាំភ្លើងយន្ត គ្រាប់រំសេវរបស់អ្នក។ អ្នកបាននៅទីនោះរួចហើយ នៅក្នុង រុស្សី ហើយចាំមើលថា តើអ្នកនឹងធ្វើអ្វីតទៅទៀត?