នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយថា លោកបានធ្វើដំណើរទៅកាន់តំបន់ព្រំដែនភាគឦសានប្រទេស ពីកន្លែងដែលកងកម្លាំងទីក្រុងគីវ បានបើកការវាយប្រហារទ្រង់ទ្រាយធំរបស់ពួកគេ ចូលក្នុងតំបន់ Kursk របស់រុស្ស៊ី ហើយលោកបានកោតសរសើរចំពោះការដណ្តើមបានភូមិមួយទៀតរបស់រុស្ស៊ី ។
មេដឹកនាំអ៊ុយក្រែនរូបនេះ បាននិយាយថា លោកបានជួបជាមួយមេបញ្ជាការជាន់ខ្ពស់លោក Oleksandr Syrskyi អំឡុងដំណើរទស្សនកិច្ចទៅកាន់តំបន់ Sumy រយៈពេលជាង ២សប្តាហ៍ ក្រោយទាហានអ៊ុយក្រែនវាយទម្លុះចូលទឹកដីរុស្ស៊ី ដោយប្រើប្រាស់ទាហានរាប់ពាន់នាក់ ។
លោក Zelenskiy បានចេញផ្សាយរូបភាពវីដេអូឃ្លីបឃើញលោកចាប់ដៃជាមួយលោក Syrskyi និងឱបគាត់ ។
ប្រតិបត្តិការសឹកចូលក្នុងតំបន់ Kursk បានផ្តល់កម្លាំងចិត្តដ៏ខ្លំាងមួយដល់យោធាអ៊ុយក្រែន ក្រោយភាពយឺតយ៉ាវអស់រយៈពេលជាច្រើនខែ ប៉ុន្តែរុស្ស៊ីនៅតែដណ្តើមបានទឹកដីបន្តិចម្តងៗដដែលនៅតំបន់ភាគខាងកើតប្រទេស ។
នៅក្នុងសេចក្តីថ្លែងការណ៍អមជាមួយរូបភាពវីដអូឃ្លីបលោក Zelenskiy សរសេរថា មាននូវការធ្លាក់ចុះការផ្លោងគ្រាប់កាំភ្លើងធំ និងគ្រោះថ្នាក់ដល់ជនស៊ីវិលនៅតំបន់ Sumy ចាប់តំាងពីប្រតិបត្តិការសឹកនៅតំបន់ Kursk ៕