រូបភាពវីដេអូឃ្លីបរបស់យានដ្រូនថតបាននៅខេត្តភាគខាងជើងឈៀងរ៉ៃ ប្រទេសថៃនៅថ្ងៃព្រហស្បតិ៍នេះ ឃើញតំបន់រស់នៅរបស់អ្នកស្រុក និងវាលស្រែចម្ការ បានរងការជន់លិច បន្ទាប់ពីទឹកជំនន់ដ៏គំហក់ បានវាយប្រហារតំបន់នោះ ។
យោងតាមការអះអាងរបស់ក្រសួងមហាផ្ទៃថៃ បានឲ្យដឹងថា ផ្ទះសម្បែងពលរដ្ឋជាង ១២.០០០ខ្នង នៅតំបន់ភាគខាងជើងប្រទេសថៃ បានរងគ្រោះដោយសារទឹកជំនន់ ក្រោយភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យមានទឹកហូរកាត់ព្រៃតាមទិសដៅជាច្រើន ធ្វើឲ្យប៉ះពាល់ដល់ខេត្តចំនួន ៧នៅក្នុងតំបន់ ។
ការិយាល័យធនធានទឹកជាតិ ក៏ដូចជាក្រសួងការពារ និងកាត់បន្ថយគ្រោះមហន្តរាយជាតិ បានបង្ហោះសារព្រមានពីទឹកជំនន់ដ៏គំហក់នៅតាមខេត្តជាច្រើននៅភាគខាងជើង រួមទាំងខេត្តឈៀងរ៉ៃ ស្របពេលដែលលោកស្រីនាយករដ្ឋមន្រ្តី Paetongtarn Shinawatra បង្ហាញក្តីកង្វល់របស់លោកស្រី និងបញ្ជាឲ្យមន្រ្តីពាក់ព័ន្ធទាំងអស់ ជួយ និងតាមដានស្ថានភាពទឹកជំនន់ ៕