ពលរដ្ឋកូរ៉េខាងត្បូង ៣នាក់ ត្រូវបានគេមានជំនឿថាស្លាប់ នៅតាមផ្លូវហាយវ៉េលេខ ៧៩ ស្ថិតក្នុងទីក្រុង Geraldine កោះខាងត្បូង ប្រទេសនូវែលសេឡង់ ។
ក្រុមនគរបាលនិយាយថា គ្រោះថ្នាក់រថយន្តបុកគ្នានេះ បានកើតឡើងកាលពីវេលាម៉ោង ៣ និង ១៥រសៀលថ្ងៃពុធ ហើយអ្នកបើកបររថយន្តទាំង ២គ្រឿង ត្រូវបានបញ្ជូនតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យ Christchurch ដើម្បីសង្រ្គោះបន្ទាន់ ។
នគរបាលបញ្ជាក់ថា មនុស្ស ៣នាក់ មកពីរថយន្តតែមួយ បានស្លាប់ ។
សមាគមជិះស្គីកូរ៉េ និយាយប្រាប់កាសែតប្រចាំថ្ងៃកូរ៉េ JoongAng ថា ជនរងគ្រោះទាំង ៣នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ខាងលើ មិនមែនជាសមាជិកក្នុងក្រុមជម្រើសជាតិនោះទេ បើទោះបីជាសេចក្តីរាយការណ៍របស់សារព័ត៌មានមុនៗបញ្ជាក់ថា អ្នកជិះស្គីទាំងនេះ មកពីក្រុមជម្រើសជាតិកូរ៉េខាងត្បូង ៕