ការងារប្រយុទ្ធនឹងជំងឺអេដស៍ គឺពឹងផ្អែកលើវិស័យសុខាភិបាល ប៉ុន្តែអាជ្ញាធរអាចធ្វើការងារជាពហុវិស័យ

2024/08/23 02:34:48 am        67

ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអៈអាងថា ការងារប្រយុទ្ធនឹងជំងឺអេដស៍ ចំណែកធំគឺពឹងផ្អែកលើវិស័យសុខាភិបាល ប៉ុន្តែអាជ្ញាធរអាចធ្វើការងារជាពហុវិស័យ។

​ការថ្លែងរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី យ៉ាងដូច្នេះក្នុងកិច្ចប្រជុំពិគ្រោះ យោបល់លើវឌ្ឍនភាពនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងវិស័យសុខាភិបាល។ កិច្ចប្រជុំនេះមានការចូលរួមពីគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងសុខាភិបាល ដែលដឹកនាំដោយឯកឧត្តម អ៊ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍, នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ កិច្ចប្រជុំត្រូវបានរៀបចំឡើងដើម្បីពិនិត្យមើលវឌ្ឍនភាពក្នុងការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ក្នុងវិស័យសុខាភិបាល ដើម្បីឈានទៅបញ្ចប់អេដស៍ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈ នាឆ្នាំ២០២៥។ 

ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណក្រសួងសុខាភិបាល ដែលធ្វើឱ្យសម្រេចក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ នៅកម្ពុជា។ ក្នុងគោលដៅ៩៥-៩៥-៩៥ កម្ពុជាយើងសម្រេចបានគោលដៅ៩៥ទី២ និងទី៣រួចហើយ។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានស្នើឱ្យឯកឧត្តម អ៊ឹង ភីរុន រាយការណ៍ទាក់ទងនឹងការប្រមូលទិន្នន័យអេដស៍ពីវិស័យឯកជន (មន្ទីរពេទ្យនិងគ្លីនិក) និងអត្រាចម្លងពីមាតាទៅទារក ធ្វើយ៉ាងណាឱ្យធ្លាក់ចុះទាបបន្ថែមទៀត។ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមទេសរដ្ឋមន្រ្តី ឯកឧត្តម អ៊ឹង ភីរុន ប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងសុខាភិបាល បានមានប្រសាសន៍ថា គណៈកម្មាធិការបានរៀបចំកិច្ចប្រជុំនៅថ្ងៃទី៣១ ខែកក្កដាកន្លងទៅនេះ និងសម្រេចបានសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់ ដើម្បីធ្វើការចុះហត្ថលេខាជាមួយមន្ទីរពេទ្យនិងគ្លីនិកឯកជន។ ទន្ទឹមនឹងនេះ ចំពោះមូលនិធិសមធម៌ សេវានៅមន្ទីរពេទ្យរដ្ឋមិនមានបញ្ហាទេ។ ឆ្លៀតឱកាសនោះ ឯកឧត្តមក៏បានគោរពអញ្ជើញឯកឧត្តមទេសរដ្ឋមន្រ្តីធ្វើបាឋកថាជូននិស្សិតនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលមានចំនួនប្រមាណ៧៤០០នាក់ អំពីគោលនយោបាយអេដស៍ផងដែរ។ 

នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រីបានធ្វើការណែនាំដូចខាងក្រោម ៖

១- អបអរសាទរការរៀបចំអនុស្សរណៈនៃការយោគយល់(MOU) រវាងក្រសួងសុខាភិបាល និងវិស័យឯកជន(មន្ទីរពេទ្យនិងគ្លីនិក)។ នៅពេលបានទិន្នន័យពីផ្នែកឯកជន យើងអាចមានការកែលម្អតួលេខ ដែលអាចរុញឱ្យយើងខិតទៅជិតគោលដៅ។ ២- សូមណែនាំឱ្យពង្រីកកន្លែងធ្វើតេស្ត នៅកន្លែងដែលមានការរស់នៅច្រើនរបស់ប្រជាជនគន្លឹះ (អ្នកប្រើប្រាស់គ្រឿងញៀន អ្នកជាប់ពន្ធនាគារ។) ៣- សូមខិតខំកែលម្អសេវាព្យាបាលនៅតាមទីតាំងផ្សេងថែមទៀត ដូចជាការពង្រីកចំនួនមន្ទីរពេទ្យឱ្យជួយព្យាបាលជំងឺអេដស៍ជាដើម។ ៤- សូមខិតខំស្វែងរកប្រភពនៃការឆ្លង (ឧទាហរណ៍នៅខេត្តកំពង់ស្ពឺមានកើនឡើងចំនួននៃការឆ្លង ដោយក្រុមបុរសរួមភេទជាមួយបុរសទៅពីខេត្តកណ្តាល និងរាជធានីភ្នំពេញ)។ សូមជួយរកកន្លែងដែលជាប្រភព នៃការចម្លង ហើយបបួលពួកគាត់ឱ្យមកធ្វើតេស្តឱ្យបានច្រើន។ ៥- សូមធ្វើរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨នៅចុងខែកញ្ញា។ ក្នុងនោះ ចំណុចសំខាន់គឺវិស័យឯកជនថាតើបានធ្វើរបាយការណ៍ចូលក្នុងប្រព័ន្ធហើយឬនៅ? និងរបាយការណ៍ពីការឆ្លងពីមាតាទៅទារក ដែលអត្រានៅខ្ពស់នៅឡើយ។ ៦) សូមរៀបចំគិតគូរអំពីចីរភាព និងយុទ្ធសាស្រ្តចាកចេញ ដើម្បីត្រៀមនៅពេលដែលលែងទទួលជំនួយពីក្រៅ៕

អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm