ប្រជាពលរដ្ឋនៅកន្លែងតាំងលំនៅខុសច្បាប់ Mukuru ស្ថិតក្នុងទីក្រុង Nairobi ប្រទេសកេនយ៉ា បាននិយាយថា ពួកគេមានការព្រួយបារម្ភជាខ្លាំង បន្ទាប់ពីឃាតករសង្ស័យនៅកន្លែងជីកថ្មលោក Collins Jumaisi បានហែកពន្ធនាគាររត់គេចខ្លួន ។
លោក Jumaisi ត្រូវបានចាប់ខ្លួនពីបទសង្ស័យសម្លាប់ស្រ្តីជាច្រើននាក់ និងបានបោះចោលសាកសពរបស់ពួកគេនៅកន្លែងជីកយកថ្មចាស់ជិតកន្លែងតាំងលំនៅ Mukuru ជាកន្លែងដែលគាត់រស់នៅ ។
លោក Jane Muthoni គឺជាអ្នកស្រុកមួយរូបរស់នៅកន្លែងតាំងលំនៅ Mukuru បាននិយាយក្រោយឮដំណឹងរត់គេចខ្លួនរបស់ឃាតករសង្ស័យ Jumaisi ថា ពួកយើងមិនថាមិនមានបញ្ហានោះទេ ។ ពួកយើងពិតជាមានការព្រួយបារម្ភខ្លាំងណាស់ ។
លោក Resila Onyango គឺជាអ្នកនាំពាក្យនគរបាលនិយាយថា លោក Jumaisi បានហែកពន្ធនាគារនៅស្ថានីយ៍នគរបាល Gigiri ជាមួយជនជាតិអេរីទ្រី ១២នាក់ផ្សេងទៀត ។
នគរបាលនិយាយថា លោក Jumaisi បានសារភាពថា គាត់បានសម្លាប់ស្រ្តី ៤២នាក់ រួមទាំងភរិយារបស់លោកផងដែរ ប៉ុន្តែមេធាវីរបស់គាត់និយាយថា គាត់ត្រូវបានគេធ្វើទារុណកម្ម ដើម្បីផ្តល់ចម្លើយសារភាពបែបនេះ ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមរដ្ឋអាជ្ញាបដិសេធថា គាត់មិនត្រូវបានគេធ្វើបាបនោះទេ ។
មន្រ្តីនគរបាលកេនយ៉ា ៥នាក់ រងការចោទប្រកាន់កាលពីថ្ងៃពុធ ថាបានជួយឲ្យលោក Jumaisi និងអ្នកទោស ១២នាក់ផ្សេងទៀត រត់គេចខ្លួនពីស្ថានីយ៍នគរបាល ៕