ភ្លៀងរដូវវស្សា បង្កឲ្យកើតមានទឹកជំនន់ដ៏គំហក់ និងជន់លិចតំបន់ជាច្រើននៅរដ្ឋភាគឦសាន Tripura ប្រទេសឥណ្ឌា ។
អភិបាលរដ្ឋលោក Manik Saha បានចុះត្រួតពិនិត្យមើលស្ថានភាពទឹកជំនន់នៅទីក្រុង Agartala នាថ្ងៃព្រហស្បតិ៍នេះ ។
លោក Saha បានសរសេរនៅលើបណ្តាញព័ត៌មានសង្គម Xថា កងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិសរុប ១១ក្រុម ត្រូវបានបញ្ជូនដោយក្រុមអាជ្ញាធរទៅចុះប្រតិបត្តិការសង្រ្គោះ និងផ្តល់ជំនួយដល់គ្រួសាររងផលប៉ះពាល់ដោយសារទឹកជំនន់ ។
លោក Saha បានអំពាវនាវឲ្យស្ថាប័នអប់រំទាំងអស់នៅក្នុងរដ្ឋ Tripura បន្តបិទទ្វាររហូតដល់មានការជូនដំណឹងបន្ថែមទៀត ។
កាលពីពេលថ្មីៗនេះ ប្រទេសឥណ្ឌា បានរងគ្រោះដោយសារបំណាក់ដីសម្លាប់មនុស្សជាង ២០០នាក់ នៅស្រុកភាគខាងត្បូង Wayanad ។
ក្រុមអ្នកជំនាញអាកាសធាតុ បាននិយាយថា ភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ដ៏គំហក់ និងគ្រោះមហន្តរាយធម្មជាតិផ្សេងទៀត កើតឡើងដោយសារបម្រែបម្រួលអាកាសធាតុ នារយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ៕