អូឡាំពិក៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានផ្តល់កិត្តិយសជួបសំណេះសំណាលជាមួយអត្តពលិក ជ័យលាភីអូឡាំពិកទីក្រុងតូក្យូប្រទេសជប៉ុននៅថ្ងៃចន្ទម្សិលមិញ។

ក្នុងកម្មវិធីអបអរសាទរម្សិលមិញនេះដែរ លោក Macron បានស្នើសុំឱ្យអត្តពលិកបារាំងទាំងអស់ខំប្រឹងបន្ថែមទៀត ដើម្បីឱ្យកាន់តែជោគជ័យសំរាប់ព្រឹត្តិការណ៍អូឡាំពិក ២០២៤ ដែលបារាំងធ្វើជាម្ចាស់ផ្ទះនៅទីក្រុងប៉ារីស។ លោកបានបន្ថែមទៀតថា សមិទ្ធផលកាលពីនៅអូឡាំពិកទីក្រុងតូក្យូ បារាំងត្រូវការកែប្រែច្រើនទៀតបើប្រៀបធៀបទៅនឹងប្រទេសផ្សេងៗ។ អត្តពលិកបារាំងបាននាំមេដាយសរុប ៣៣គ្រឿនត្រលប់មកទឹកដីវិញដោយឈរចំណាត់ថ្នាក់លេខ៨ ក្នុងតារាងចំណាត់ថ្នាក់មេដាយ។ សូមបញ្ជាក់ថា រដ្ឋាភិបាលបារាំងគ្រោងនឹងវិនិយោគលើទឹកប្រាក់រាប់លានអឺរ៉ូ ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្ថែមមុនព្រឹត្តិការណ៍អូឡាំពិក ២០២៤ មកដល់៕
អត្ថបទ៖នាង សុភាវុធ