សម្តេចធិបតី៖ រាជរដ្ឋាភិបាលនឹងចំណាយថវិកា១០០លានដុល្លារទៀត សម្រាប់ចុះបញ្ជីដី​ជូនប្រជាពលរដ្ឋ

2024/08/23 05:02:15 pm        219

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអះអាងថា ក្នុងរយៈពេល ១២​ខែ​​មកនេះរាជរដ្ឋាភិបាលអាណត្តិទី៧ បានចុះបញ្ជីដីជូនបងប្អូនប្រជាពលរដ្ឋ​បាន​ជាង២​លាន​ក្បាល​ដី និងចេញបណ្ណបានជិត៥៩ម៉ឺនបណ្ណ ហើយសម្តេច​រំពឹងថា​នឹង​បញ្ចប់​ការ​វាស់វែង​ប្រមាណ​ជាង​២​លាន​៥សែនក្បាលដីទៀតដែលនៅសេសសល់នាដំណាច់ឆ្នាំ២០២៥ នឹងត្រូវប្រើប្រាស់​ថវិកា​មួយ​រយលានដុល្លារអាមេរិក។

ថ្លែងក្នុងសេចក្តីថ្លែងការណ៍ពិសេសមួយ ស្តីពីសមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតកាលទី៧ នៃ​រដ្ឋសភា២២ សីហា ឆ្នាំ២០២៣-២២សីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ថា ដើម្បីលុបបំបាត់នូវភាពចម្រូងចម្រាស់ និងទំនាស់ដីធ្លីនៅកម្ពុជានោះ រាជរដ្ឋាភិបាល​នឹង​ខិតខំ​ធ្វើយ៉ាងណា ចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ដោយក្នុងដំណាក់​កាល​នេះ​បាន​និងកំពុងប្រើប្រាស់ កម្លាំងចម្រុះជាងប្រាំពាន់នាក់។

ដោយឡែកចំពោះការទន្រ្ទានយកដីរដ្ឋ និងកាន់កាប់រំលោភដីរដ្ឋវិញ សម្តេចធិបតីនាយករដ្ឋមន្រ្តី បាន​ឲ្យដឹងថា ក្នុងរយៈពេល១២ខែមកនេះ រាជរដ្ឋាភិបាល​បាននិងកំពុង​បន្ត​ចាត់​វិធាន​ការ​ទប់​ស្កាត់​ការ​ទន្រ្ទាន​យក​ដីរដ្ឋ ដីព្រៃឈើ ដីតំបន់ការពារធនធានធម្មជាតិ និងបឹងទន្លេសាបជាដើម។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលក៏បានជំរុញការចុះវាស់វែងកំណត់ព្រំ និងចុះបញ្ជីដី​ឲ្យ​បាន​ចង់​សព្វ​គ្រប់​នា​ពេល​ខាង​មុខដើម្បី ឈានទៅដល់ការបញ្ចប់ទំនាស់រវាងដីរដ្ឋ និងឯកជនផងដែរ។

យ៉ាងណាក៏ដោយតាមរយៈក្នុងសេចក្តីថ្លែងការណ៍ពិសេសមួយ ស្តីពីសមិទ្ធផល១ឆ្នាំ របស់​រាជ​រដ្ឋាភិបាល​នីតកាល​ទី៧​នៃរដ្ឋសភា សម្តេចធិបតីក៏បានអំពាវនាវ​យ៉ាង​ទទួច​ជា​ថ្មី​ម្តង​ទៀត​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ទាំងអស់ត្រូវក៏ដូចជាប្រជាពលរដ្ឋ គប្បីត្រូវចូលរួម​ទប់​ស្កាត់​ការ​ទន្រ្ទាន់​ដី​រដ្ឋ និងដីនៅតាមបឹងទន្លេសាប ខណៈត្រងន័យនេះត្រូវបានសម្តេចធិបតីចាត់ទុកថា ការចូលរួ​ម​ថែ​រក្សា និងទប់ស្កាត់នូវការទន្រ្ទាន់យកដីតាមបឹងទន្លេសាបក៏ដូចជាព្រៃលិច ទឹកគឺ​ជា​ការ​ចូល​រួម​រក្សា​នូវ​ធន​ធានជលផល និងសន្តិសុខស្បៀងសម្រាប់ប្រជាពលរដ្ឋយើងក៏ដូចជាសន្តិ សុខទឹក​សម្រា​ប់​ប្រើ​ប្រាស់ និងស្រោយស្រព​ព្រម​ទាំង​រក្សា​បាន​នូវតុល្យភាព​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​តាម​បឹង​ទន្លេសាប​ផង​ដែរ​៕ អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm