តុលាការកំពូលប្រទេសវេណេស៊ុយអេឡា ចេញសេចក្តីសម្រេចឲ្យលោក Maduro ឈ្នះការបោះឆ្នោតដ៏ចម្រូងចម្រាស់

2024/08/23 06:45:20 pm        73

បន្ទាប់ពីជម្លោះដ៏ក្តៅគគុករយៈពេលជាច្រើនសប្តាហ៍មក តុលាការកំពូលរបស់ប្រទេសវេណេស៊ុយអេឡា បានបញ្ជាក់ពីជ័យជម្នះក្នុងការបោះឆ្នោតរបស់ប្រធានាធិបតី លោក Nicolas Maduro។

ការបោះឆ្នោត បានបង្កឱ្យមានការតវ៉ាប្រឆាំងរដ្ឋាភិបាលយ៉ាងខ្លាំងក្លា ដែលក្រោយមកជាអ្វីដែលក្រុមសិទ្ធិមនុស្ស បានចាត់ទុកថាជាការបង្រ្កាបរបស់រដ្ឋបាលរបស់លោក Maduro លើការប្រឆាំង។

មានការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង និងអ្នកតវ៉ាជាច្រើននាក់ រួមជាមួយការបង្ខំឱ្យបុគ្គលិករដ្ឋ លាលែងពីតំណែង ដោយបានចោទប្រកាន់ថា មានទស្សនៈគាំទ្រគណបក្សប្រឆាំង។

កាលពីថ្ងៃព្រហស្បតិ៍ ប្រធានតុលាការ លោក Caryslia Rodriguez បាននិយាយថា តុលាការកំពូល បានពិនិត្យឡើងវិញសម្ភារៈពីអាជ្ញាធររៀបចំការបោះឆ្នោត ហើយការទទួលជ័យជំ្នះរបស់លោក Maduro មានសុពលភាព។

ទោះជាយ៉ាងណា គណបក្សប្រឆាំងនិយាយថា តុលាការកំពូល គ្មានសិទ្ធិតាមរដ្ឋធម្មនុញ្ញក្នុងការអនុវត្តតួនាទីបោះឆ្នោតណាមួយឡើយ ដោយធ្វើឲ្យការចេញសេចក្តីសម្រេចរបស់តុលាការ ទុកជាមោឃៈ។

គណបក្សប្រឆាំង ដែលដឹកនាំដោយ លោក Edmundo Gonzalez បានចេញផ្សាយលទ្ធផលបោះឆ្នោតដែលផ្តល់ឲ្យលោកក្នុងការគាំទ្រ មានចំនួនដល់៦៧% ។

អាជ្ញាធររៀបចំការបោះឆ្នោត បាននិយាយថា លោក Maduro បានទទួលជ័យជម្នះត្រឹមតែជាងពាក់កណ្តាលនៃសំឡេងឆ្នោត ប៉ុន្តែពុំបានចេញផ្សាយចំនួនសរុបពេញលេញនោះទេ។

ប្រទេសលោកខាងលិចជាច្រើន បានជំរុញឱ្យមានការចេញផ្សាយពេញលេញនៃលទ្ធផលបោះឆ្នោត។ ការផ្តល់សច្ចាប័នរបស់តុលាការកំពូល កាលពីថ្ងៃព្រហស្បតិ៍ ផ្តល់ឱ្យលោក Maduro ដែលបានចូលកាន់តំណែងចាប់តាំងពីឆ្នាំ ២០១៣មក នឹងបន្តមួយអាណត្តិរយៈពេល៦ឆ្នាំទៀត ដែលចាប់ផ្តើមនៅក្នុងខែមករា។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        122
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        115
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm