សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាគាំទ្រជាយុទ្ធសាស្រ្ដនៅក្នុងទិសដៅ​ដ៏ត្រឹមត្រូវ​ចំពោះ​សុខុមាលភាពស្រ្ដី

2024/08/23 11:53:27 am        156

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជ​រដ្ឋាភិបាលកម្ពុជា បានគាំទ្រជាយុទ្ធសាស្រ្ដនៅក្នុងទិសដៅដ៏ត្រឹមត្រូវចំពោះសុខុមាលភាពស្រ្ដី ក្នុង​ក្របខណ្ឌគ្រប់ជ្រុងជ្រោយអាស៊ានស្ដីពី «សេដ្ឋកិច្ចដែលគិតគូរពីសុខុមាលភាព» ដែលត្រូ​វបា​ន​បង្កើត​ឡើងនៅឆ្នាំ២០២១ ដោយ​កម្ពុជា​បន្ត​គាំទ្រ​ចំពោះ​ការ​បោះជំហាន​ជា​យុទ្ធសាស្រ្ដ​នៅ​ក្នុង​ទិស​ដៅ​ដ៏ត្រឹមត្រូវនេះ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសថ្លែងសុន្ទរកថា ក្នុង​កិច្ច​ប្រជុំ​កំពូល​ស្ត្រីអាស៊ានលើកទី៣៖ ក្រោមប្រធានបទ «ការពង្រឹងសេដ្ឋកិច្ច​ដែល​គិតគូរ​ពី​សុខុមាល​ភាព និងភាពធន់ ឆ្ពោះទៅសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥»នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ​២០២៤​នេះ។

តាមរយៈសុន្ទរកថាសម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបង្ហាញការជឿជាក់ថា លទ្ធផលគន្លឹះ​ដែល​ទទួល​បាន​ពីកិច្ចពិភាក្សារវាងភាគីពាក់ព័ន្ធសំខាន់ៗ នឹងក្លាយទៅជា​ធាតុ​ចូល​ដ៏​មាន​តម្លៃ​សម្រាប់​ថ្នាក់​ដឹកនាំអាស៊ាន ក្នុងការលើកកម្ពស់ និងទទួលស្គាល់តម្លៃនៃការងារមើលថែ ទាំងបាន​ប្រាក់​កម្រៃ និងមិនបានប្រាក់កម្រៃ ក៏ដូចជាការងារបម្រើតាមផ្ទះរបស់ស្រ្ដីផងដែរ។

សម្ដេច​ធិបតី​មាន​ប្រសាសន៍​ដោយមោទនភាព​ចំពោះ​វេទិកា​នេះ​ថា​ការ​សម្រេច​បាន​នូវ​ការ​ប្ដេជ្ញា​ចិត្ត​របស់​អាស៊ាន ក្នុងការលើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពសម្រាប់ប្រជាជនអាស៊ាន ដើម្បី​រៀបចំអាស៊ានឱ្យកាន់តែរឹងមាំ ប្រកបដោយភាពធន់ និងនិរន្តរភាព ក្នុងការឆ្លើតតប​ទៅ​នឹង​វិបត្តិ​ស្មុគ​ស្មាញ និងបញ្ហាប្រឈមថ្មីៗ ខណៈសេដ្ឋកិច្ចដែលគិតគូរពីមុខុមាលភាព បានឆ្លើយ​តប​នឹង​គោល​ដៅនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព (SDGs) ជាច្រើន។

សម្ដេចជម្រាបថា គោលនយោបាយនៃរាជរដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់​កាលទី១ ក៏មានបេសកកម្ម និងគោលបំណងរួមគ្នា ជាពិសេសលើកិច្ចខិតខំប្រឹងប្រែង ក្នុង​ការផ្ដល់ការការពារសង្គម សម្រាប់ស្រ្ដីទាំងអស់គ្នា។ សម្ដេចបន្តថា ថ្មីៗនេះ រាជ​រដ្ឋាភិបាល​កម្ពុជា ទើបតែបានដាក់ចេញនូវ ផែនការបង្ហាញផ្លូវឆ្ពោះទៅរកការគ្រប់ដណ្ដប់សុខភាពជាសកល ២០២៤-២០៣៥ កម្មវិធី និងគម្រោងមួយចំនួនត្រូវបានដាក់ចេញរួមមាន ការពង្រីក​មូល​និធិ​សុខុមាលភាពសុខាភិបាលសម្រាប់គ្រួសារដែលងាយរងគ្រោះ និងសេវា​ថែទាំសុខ​ភាព​ ដើម្បី​សម្រេច​បាន​នូវការគ្របដណ្ដប់សុខភាពជាសកលផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am