សង្គ្រាមពាណិជ្ជកម្មឡើងកម្ដៅខ្លាំង ខណៈសហភាពអឺរ៉ុបគ្រោងដំឡើងពន្ធបន្ថែមលើរថយន្តអគ្គិសនីរបស់ចិន

2024/08/23 06:54:28 pm        95

អត្រាដែលបានកែសម្រួលត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ជាផ្នែកមួយនៃការស៊ើបអង្កេតរបស់គណៈកម្មការសហភាពអឺរ៉ុបលើការឧបត្ថម្ភធនដែលត្រូវបានចោទប្រកាន់សម្រាប់ការនាំចូលរថយន្តអគ្គិសនីផលិតដោយប្រទេសចិនទៅកាន់ទីផ្សារអឺរ៉ុប។

គណៈកម្មការដែលដោះស្រាយគោលនយោបាយពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបបាននិយាយថា ខ្លួននៅតែជឿជាក់ថាការផលិតរថយន្តអគ្គិសនី ឬ EV របស់ចិន បានទទួលអត្ថប្រយោជន៍ពីការឧបត្ថម្ភធនយ៉ាងច្រើន។ ដូច្នេះ ខ្លួនបានស្នើការដំឡើងពន្ធជាកាតព្វកិច្ចចន្លោះពី១៧ទៅ៣៦,៣% លើក្រុមហ៊ុនផលិតរថយន្តចិន រួមទាំងរថយន្តTesla ផលិតក្នុងប្រទេរសចិន នៅពេលនាំចេញផលិតផលរបស់ពួកគេទៅកាន់ទីផ្សារសហភាពអឺរ៉ុប។

ថយន្ត BYD ដែលកំពុងនាំមុខគេលើទីផ្សារនានារបស់អឺរ៉ុប នឹងប្រឈមការដំឡើងពន្ធ១៧% ធ្លាក់ចុះពី១៧,៤% និងថយន្ត Geely នឹងបង់ពន្ធ១៩,៣ % ដែលកន្លងទៅបង់ពន្ធ១៩,៩ រយ និង រថយន្តម៉ាក SAIC បង់ពន្ធអតិបរមា ៣៦,៣ % ធ្លាក់ចុះពី៣៧,៦%។

ក្រុមហ៊ុនផលិតរថយន្តរបស់ចិនផ្សេងទៀត ដែលបានសហការជាមួយទីក្រុងព្រុចសែលក្នុងការស៊ើបអង្កេតរបស់ពួកគេនឹងមើលឃើញការដំឡើងពន្ធ ២១,៣ % កើនឡើងបន្តិចពី២០,៨ % ដែលធ្លាប់បានស្នើឡើងកាលពីកន្លងទៅ។

ក្រសួងពាណិជ្ជកម្មចិនបានរិះការដំឡើងពន្ធរបស់សហភាពអឺរ៉ុបថាជា អ្នកការពារនិយម និងខ្វះភស្តុតាង ហើយបានប្តេជ្ញាចាត់វិធានការចាំបាច់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់អាជីវកម្មចិន។កាលពីថ្ងៃពុធសប្ដាហ៍នេះដែរ សមាគមក្រុមហ៊ុនផលិតរថយន្តចិន (CAAM) បាន ជំទាស់យ៉ាងខ្លាំង ចំពោះការដាក់ទណ្ឌកម្មដោយការដំឡើងពន្ធ ដែលបានកែសម្រួលដោយនិយាយថាទង្វើរបស់សហភាពអឺរ៉ុបបាននាំមកនូវ ហានិភ័យនិងភាពមិនច្បាស់លាស់ដ៏ធំធេង សម្រាប់ប្រតិបត្តិការ និងការវិនិយោគរបស់ចិននៅក្នុងសហភាពអឺរ៉ុប៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm