ក្រសួងសុខាភិបាលលីបង់ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្ស ៥៦៤នាក់ បានស្លាប់ និង ១.៨៤៨ នាក់រងរបួស ដោយត្រូវបានកត់ត្រា ចាប់ពីថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៣ ដល់ថ្ងៃអង្គារ ដោយសារការវាយឆ្មក់របស់អ៊ីស្រាអែល និងការបាញ់ផ្លោងកំណត់គោលដៅទៅលើភាគខាងត្បូងប្រទេសលីបង់ និងឈានដល់ជ្រលងភ្នំ Bekaa នៅភាគខាងកើតនៃប្រទេសនេះ។

ក្រសួងបាននិយាយនៅក្នុងរបាយការណ៍មួយថា ៨៤ភាគរយនៃអ្នករបួស គឺជាបុរស ហើយ ៩៣ ភាគរយនៃពួកគេ ជាជនជាតិលីបង់ ដោយបន្ថែមថា ៥៣ភាគរយនៃអ្នករបួស គឺមានអាយុក្រោម ៤៤ឆ្នាំ។
ក្រសួងបាននិយាយថា ការរងរបួសសរុបចំនួន ៤២ភាគរយ គឺបណ្តាលមកពីការភ័យតក់ស្លុត ៤៣ភាគរយដោយការផ្ទុះ និង ១៥ភាគរយ ដោយសារការប៉ះពាល់នឹងសារធាតុគីមី។

ក្រសួង បានបន្ថែមថា មនុស្ស ១១០.0៩៩ នាក់នៅក្នុងប្រទេសនេះ ត្រូវបានផ្លាស់ទីលំនៅ គិតត្រឹមថ្ងៃសុក្រសប្តាហ៍មុន។ ភាពតានតឹងនៅតាមបណ្តោយព្រំដែនលីបង់-អ៊ីស្រាអែល បានកើនឡើង នៅថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៣ បន្ទាប់ពីគ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ដែលបាញ់ដោយក្រុមប្រដាប់អាវុធលីបង់ហេសបូឡា ឆ្ពោះទៅរកអ៊ីស្រាអែលក្នុងសាមគ្គីភាពជាមួយការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល កាលពីមួយថ្ងៃមុន។ បន្ទាប់មក អ៊ីស្រាអែល បានសងសឹកដោយការបាញ់កាំភ្លើងធំយ៉ាងខ្លាំងឆ្ពោះទៅភាគអាគ្នេយ៍ប្រទេសលីបង់។