ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារីប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ខែសីហា ឆ្នាំ២០២៤លោកជំទាវ និន សាផុនតំណាងរាស្ត្រមណ្ឌល ខេត្តតាកែវ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា និងជាប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូនអាកាសចរណ៍ ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្មនិងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា បានអញ្ជើញជាវាគ្មិនកិត្តិយស ចែករំលែកបទពិសោធន៍ស្តីពី “តួនាទី និងភារកិច្ចរបស់រដ្ឋសភា” ជូនដល់សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ និងនិស្សិត សរុបចំនួន ៣២០៦នាក់។
កម្មវិធីនេះរៀបចំឡើងដោយ សាកលវិទ្យាល័យប៊ែលធី អន្តរជាតិ នៅទីតាំងទី២ (ស្ពានអាកាសចោមចៅ) ដែលមាន អ្នកចូលរួមផ្ទាល់ជាង២០០០នាក់ និងចូលរួមតាមប្រព័ន្ធនិម្មិត (នៅទីតាំងទី១ (ទួលស្លែង) ជាង ១០០០នាក់។ កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមលោកជំទាវ សមាជិក សមាជិកា គណៈកម្មការទី៩នៃរដ្ឋសភា និងថ្នាក់ដឹកនាំ ប៊ែលធី គ្រុប ផងដែរ។
លោកជំទាវ និន សាផុន ប្រធានគណៈអធិបតី និងជាវាគ្មិនកិត្តិយសបាន អញ្ជើញចែករំលែកបទពិសោធន៍ដ៏មានតម្លៃ ជូនដល់ ថ្នាក់ដឹកនាំសាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ និងនិស្សិត ដោយផ្តោត សំខាន់លើ តួនាទីនិងភារកិច្ចរបស់រដ្ឋសភារចនាសម្ព័ន្ធដឹកនាំរដ្ឋសភា នីតិវិធីពិនិត្យនិងការអនុម័តសេចក្តីព្រាងច្បាប់ ឬ សេចក្តីស្នើច្បាប់តួនាទីស្នូលសំខាន់ៗទាំងបីរបស់គណៈកម្មការជំនាញនៃរដ្ឋសភា ជាអាទិ៍ តួនាទីនីតិកម្ម តួនាទីតាមដាន ការអនុវត្តច្បាប់ និង តួនាទីភាពជាតំណាង។ ដោយឡែក ការទូតសភាក៏ជាការងារសំខាន់មួយរបស់រដ្ឋសភានៅក្នុងការ នាំនូវផលប្រយោជន៍រួមជូនប្រជាពលរដ្ឋ និងប្រទេសជាតិបន្ថែមលើតួនាទីស្នូលទំាងបី តាមរយៈការចូលជាសមាជិកវេទិកា អន្តរសភាសំខាន់ៗព្រមទាំងបានបង្កើតក្រុមមិត្តភាពរដ្ឋសភា ជាមួយរដ្ឋសភានៃបណ្តាប្រទេសជាមិត្តក្នុងតំបន់ និងពិភពលោក បានចំនួនជាច្រើនប្រទេសថែមទៀត។លោកជំទាវប្រធាន ក៏បានរម្លឹកជូនអំពីប្រវត្តិរដ្ឋសភាតាមសម័យកាលនីមួយៗ និងព្រឹត្តិការណ៍សំខាន់ៗជាពិសេសស្នាដៃជាប្រវត្តិសាស្ត្រដែលពលរដ្ឋខ្មែរបានចងចាំ និងដឹងគុណដល់វីរៈភាពឥស្សរជន ខ្មែរគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា ព្រមទាំងឥស្សរជនជាន់ខ្ពស់ជាច្រើនរូបទៀត ដែលបានតស៊ូនិងលះបង់ខ្ពស់បំផុត ដើម្បីរំដោះប្រទេស ស្វែងរកសុខសន្តិភាពហើយបន្តកសាង និងអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនជឿនលឿនដូចសព្វថ្ងៃនេះ។





