បេសកជនប៉ាឡេស្ទីនម្នាក់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក ម៉ាខ្មូដ អាបាស (Mahmoud Abbas) បានប្រកាសពីចេតនារបស់ខ្លួន និងគោលបំណងរបស់ថ្នាក់ដឹកនាំប៉ាឡេស្ទីនក្នុងការធ្វើដំណើរទៅកាន់តំបន់ហ្កាហ្សា ហើយបានអំពាវនាឲ្យមេដឹកនាំមកពីជុំវិញពិភពលោក ចូលរួមជាមួយលោក និងគាំទ្រគំនិតផ្តួចផ្តើមនេះ។

លោក រីយ៉ា ម៉ានសួ (Riyad Mansour) អ្នកសង្កេតការណ៍អចិន្ត្រៃយ៍នៃអាជ្ញាធរប៉ាឡេស្ទីនប្រចាំអង្គការសហប្រជាជាតិ បានធ្វើការអត្ថាធិប្បាយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្តីពីស្ថានភាពនៅមជ្ឈិមបូព៌ារួមទាំងបញ្ហាប៉ាឡេស្ទីនផងដែរ។
លោក ម៉ានសួ បានអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខ ចូលរួមក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់ហ្កាហ្សាស្ទ្រីប ដើម្បីមើលឃើញដោយផ្ទាល់នូវ«ស្ថានភាពភ័យរន្ធត់ ដែលប្រជាជនរបស់យើងកំពុងទ្រាំរស់នៅ។

លោកក៏បានអំពាវនាវដល់សមាជិកក្រុមប្រឹក្សាសន្តិសុខឲ្យគាំទ្រ និងជំរុញឲ្យមានការធានានូវសមត្ថភាពរបស់លោក អាបាស ក្នុងការទៅដល់តំបន់ហ្កាហ្សា និង«ធ្វើការជាបន្ទាន់ ដើម្បីបញ្ឈប់អំពើប្រល័យពូជសាសន៍ និងបញ្ឈប់ឧក្រិដ្ឋកម្មដែលកំពុងប្រព្រឹត្តលើប្រជាជនរបស់យើង»។
លោកបានបញ្ជាក់ថា៖«ត្រូវតែមានបទឈប់បាញ់ នៅពេលនេះ» ស្របតាមលក្ខខណ្ឌនៃសេចក្តីសម្រេចលេខ ២៧៣៥របស់ក្រុមប្រឹក្សាសន្តិសុខ ដោយបានបន្ថែមថា «ពេលវេលារង់ចាំ បានចប់ហើយ»។